Banner KNP Detail Top

មនុស្សនិម្មិត Imma របស់ជប៉ុន ធ្លាប់បំពេញទស្សនកិច្ចការងារសង្គមនៅកម្ពុជា

មនុស្សនិម្មិត Imma របស់ជប៉ុន ធ្លាប់បំពេញទស្សនកិច្ចការងារសង្គមនៅកម្ពុជា

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា មនុស្សនិម្មិតដំបូងគេរបស់ប្រទេសជប៉ុន Imma (Japan’s first virtual human) ធ្លាប់បំពេញទស្សនកិច្ចការងារសង្គមនៅកម្ពុជា ។ ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កញ្ញា Imma បានជួបសកម្មជនសង្គមក្នុងតំបន់ដែលទទួលបានពានរង្វាន់លើកកម្ពស់ការយល់ដឹងអំពីការពង្រឹងសិទ្ធិស្ត្រីវ័យចំណាស់ដែលងាយរងគ្រោះពីសង្គម ។

កញ្ញា Imma បានអភិវឌ្ឍន៍ឡើងដោយអ្នកជំនាញបច្ចេកវិទ្យាជប៉ុន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងគោលបំណងបង្ហាញពីការរីកចម្រើនបច្ចេកវិទ្យា និងតំណាងឱ្យអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ដំបូងគេរបស់ជប៉ុន (Model Fashion) ។ ប្រជាជនរស់នៅទីក្រុងតូក្យូបានចាត់ទុក Imma ប្រៀបដូចជា សិល្បករឆ្នើមមួយរូបប្រកបដោយភាពប៉ិនប្រសព្វ បង្ហាញខ្លួននៅទីសាធារណៈ ហាងទំនិញ តាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមជាដើម ។

តាមរយៈសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ឆ្នាំ២០១៩ មនុស្សនិម្មិត Imma បានមកទស្សនកិច្ចនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង