Banner KNP Detail Top

ភ្លើងឆេះកន្លែងលក់សម្ភារៈសំណង់ ចិន សង្កាត់ភ្នំពេញថ្មី ស្លាប់មនុស្សគ្មាន របួសមនុស្សគ្មាន មូលហេតុឆ្លងចរន្ដអគ្គិសនី

ភ្លើងឆេះកន្លែងលក់សម្ភារៈសំណង់ ចិន សង្កាត់ភ្នំពេញថ្មី ស្លាប់មនុស្សគ្មាន របួសមនុស្សគ្មាន មូលហេតុឆ្លងចរន្ដអគ្គិសនី


(ភ្នំពេញ)៖ នៅ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ករណីអគ្គីភ័យមួយកន្លែង កើតឡើងចំណុចផ្សារអន្តរជាតិ លក់សម្ភារៈសំណង់ចិន ស្ថិតនៅផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ វក ស្រីឡេង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ។ មុខរបរ អាជីវករ, មូលហេតុឆ្លងចរន្តអគិ្គសនី, ប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ០៥ម៉ែត្រ គុណ២៥ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង នឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច នឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារៈមួយចំនួន។


ស្លាប់មនុស្សគ្មាន, របួសមនុស្សគ្មាន, រថយន្តការិ.អគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើនឹង១៧៦ម៉ែត្រគូប, រថយន្តជំនួយ, រថយន្តទីក្រុងជ្រោយចង្វារចំនួន៦គ្រឿង, ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
បានពន្លត់ចប់ នៅម៉ោង៦៖៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង