Banner KNP Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បានប្រកាសអនុញ្ញាតឱ្យធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេសនឹងចាប់ផ្ដើមប្រទេសកូរ៉េមុនគេ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បានប្រកាសអនុញ្ញាតឱ្យធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេសនឹងចាប់ផ្ដើមប្រទេសកូរ៉េមុនគេ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស

ខេត្តកំពង់ស្ពឺ ៖ ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត២ម៉ឺននាក់មកពីរោងចក្រសហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការសម្របសម្រួលធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសនេះ ដើម្បីកុំឱ្យពលករជួបការលំបាកធ្វើដំណើរមកកម្ពុជាក្នុងការធ្វើលិខិតឆ្លងដែន ។


ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងបងប្អូនពលករដែលកំពុងធ្វើការនៅក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសអនុញ្ញាតឱ្យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសនឹងចាប់ផ្ដើមប្រទេសកូរ៉េមុនគេ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ។

សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំបានសម្រេច គឺអនុញ្ញាតឱ្យរៀបចំ ដើម្បីធ្វើប៉ាស្ព័រ (លិខិតឆ្លងដែន) នៅក្រៅប្រទេសតែម្ដង គឺយើងចាប់ផ្ដើមមុនគេនៅកូរ៉េតែម្ដងឱ្យគាត់ធ្វើ ។ ប៉ុន្ដែដើម្បីដោះស្រាយកង្វល់ខ្ញុំបានសម្រេចឱ្យបង្កើតនៅការិយាល័យអនុព័ន្ធមួយមានបញ្ជូនមន្ដ្រីអត្ដសញ្ញាណកម្ម បង្កើតប៉ុស្ដិ៍អចិន្ដ្រៃយ៍នៅហ្នឹង ដើម្បីគ្រប់ទិន្ន័យកុំឱ្យពិបាក» ។
សម្តេចធិបតី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវគិតឡើងអំពីភាពងាយស្រួលទាំងតម្លៃជូនដល់ពលករនូវការធ្វើលិខិតថ្កោលទោស ចំពោះពលករ ឬអ្នកផ្សេងៗទៀត ។ សម្តេចធិបតី ក៏បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ ក្នុងការស្នើសុំធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញផងដែរ ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀត នៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះឲ្យមានភាពងាយស្រួលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង