Banner KNP Detail Top

ក្រុមការងារប្រតិកម្មរហ័សរបស់អធិការដ្ឋាននគរបាលស្រុកបាកាន សូមធ្វេីការបំភ្លឺ និង ជំរាបជូនដល់សាធារណៈជន និង អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក

ក្រុមការងារប្រតិកម្មរហ័សរបស់អធិការដ្ឋាននគរបាលស្រុកបាកាន សូមធ្វេីការបំភ្លឺ និង ជំរាបជូនដល់សាធារណៈជន និង អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក


ស្រុកបាកាន ៖ ក្រុមការងារប្រតិកម្មរហ័សរបស់អធិការដ្ឋាននគរបាលស្រុកបាកាន សូមធ្វេីការបំភ្លឺ និង ជំរាបជូនដល់សាធារណៈជន និង អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក មេត្តាជ្រាបថា ដោយទទួលបានពត៌មានតាមរយៈគេហទំព័រ ហ្វេសបុក ឈ្មោះរស្មីសំពៅមាស សរសេរថា នៅពោធិ៍សាត់ ម្ចាស់ម៉ូតូសុំស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដែលស្ថិតនៅក្នុងភូមិឃុំដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណរបស់បុគ្គលម្នាក់នេះជួយស្រាវជ្រាវផង ព្រោះបុគ្គលរូបនេះបានលួចម៉ូតូពីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី 30 ខែសីហាឆ្នាំ 2023 ជាពិសេសបងប្អូនទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នចំពោះបុគ្គលរូបនេះ និង ជួយស៊ែរឱ្យបងប្អូនដទៃទៀតបានស្គាល់មុខនឹងប្រុងប្រយ័ត្នចំពោះបុគ្គលនេះ ។

ក្រោយពីទទួលបានពត៌មាននេះ លោកវរសនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានដឹកនាំបញ្ជាអោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ចុះធ្វេីការស្រាវជ្រាវ ភ្លាមៗ ហេីយក៏បានរកឃេីញជនសង្ស័យ និងយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាកាន ហេីយបានទាក់ទងទៅម្ចាស់ម៉ូតូដេីម្បីសួរនាំដំណេីររឿង ទេីបដឹងថា ករណីនេះមិនមែនជាករណីលួចម៉ូតូទេ ជាករណីខ្ចីម៉ូតូជិះ ប៉ុន្តែច្រើនថ្ងៃពេក មិនឃើញយកទៅសងវិញ ទើបម្ចាស់ម៉ូតូបង្ហោះថា ជាករណីលួច។

បច្ចុប្បន្នសមត្ថកិច្ចយេីងបានធ្វេីការអប់រំ និងឱ្យឈ្មោះ វ៉ាន់ ចំរ៉ុង ធ្វើកិច្ចសន្យាយកម៉ូតូទៅសងម្ចាស់វិញ ។ អាស្រ័យដូចបានជំរាបជូននេះ សូមសាធារណៈជន និង អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក មេត្តាជ្រាប និងឈប់បន្តការស៊ែរ នាំអោយមានការភាន់ច្រឡំបន្តទៀត ៕
សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង