Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យថា ស្រវឹងស្រា បើកក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរស២នាក់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់

បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យថា ស្រវឹងស្រា បើកក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរស២នាក់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ១៥១ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក Lexus RX 400h ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AC-5389 បើកបរតាមបណ្តោយផ្លូវលេខ១៥១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាទៀតផង ។ លុះពេលបើកមកដល់ចំណុចកើតហេតុនេះ រថយន្តបង្កនោះក៏ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ រួចជ្រុលទៅបុករះធុងលក់ការ៉េម ហើយក៏បន្តទៅបុ.កមនុស្សប្រុសស្រីចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យមនុស្សប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ចំណែករថយន្តបង្កវិញ នៅមិនទាន់អស់ល្បឿននោះទេ ក៏បន្តបុ.កចូលផ្ទះពលរដ្ឋលក់ដូរទៀត ទើបជាប់ទៅមុខលែងរួច ក្រោយមកអ្នកបើករថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចនាំយកទៅកាន់អធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ ដើម្បីសួរនាំបន្ត»។


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ និងទំនាក់ទំនងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក និងជនរងគ្រោះដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង