Banner KNP Detail Top

បុរសម្នាក់ជាភ្ញៀវ ត្រូវសន្តិសុខព្រួតវាយសន្លប់ស្តូកស្ដឹង បន្ទាប់ពីបង្កជម្លោះជាមួយសន្តិសុខក្លឹបកម្សាន NINE ចំណុចទល់មុខសួនច្បារវត្តបុទុមវតី

បុរសម្នាក់ជាភ្ញៀវ ត្រូវសន្តិសុខព្រួតវាយសន្លប់ស្តូកស្ដឹង បន្ទាប់ពីបង្កជម្លោះជាមួយសន្តិសុខក្លឹបកម្សាន NINE ចំណុចទល់មុខសួនច្បារវត្តបុទុមវតី

ភ្នំពេញ៖ កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បុរសម្នាក់ជាភ្ញៀវ ត្រូវសន្តិសុខព្រួតវាយសន្លប់ស្តូកស្ដឹង បន្ទាប់ពីបង្កជម្លោះជាមួយសន្តិសុខក្លឹបកម្សាន NINE ចំណុចទល់មុខសួនច្បារវត្តបុទុមវតី ស្ថិតនៅលើវិថីសម្តេចសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ មានគូស្នេហ៍ ២នាក់ កំពុងបើកបររថយន្ត ១គ្រឿង ពណ៌ស មិនចាំម៉ាក ដោយស៊ីផ្លេពេញផ្លូវ និងទាស់ពាក្យសម្តីជាមួយសន្តិសុខយាមក្លឹបកម្សាននេះ បន្ទាប់ពីខាងប្រុសបើករថយន្តទៅប៉ះរថយន្តគេ ។


ប្រភពដដែលបន្តថា បុរសម្ចាស់រថយន្តនេះ បានស្រែកឡូឡាក្នុងស្ថានភាពស្រវឹង និងលោតទៅវាយសន្តិសុខ ដែលកំពុងឈរមុខក្លឹប តែបែរជាត្រូវសន្តិសុខវាយដួលសន្លប់ស្តូកតែម្តង ។ ចំណែកមិត្តស្រីបុរសរងគ្រោះ បានខឹងច្រឡោតលោតទៅវាយក្រុមសន្តិសុខបន្ថែម តែគេមិនតដៃនោះទេ ។
បន្ទាប់ពីកើតហេតុ រួច កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបានអោយរថយន្តសាម៉ុយ នាំយកបុរសរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង