Banner KNP Detail Top

លោកវរសេនីយ៍ឯក អិន កុល បានចាត់កម្លាំងអន្តរាគមន៍ ដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងអូរនៅចំណុចស្ពានលំផាត់ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង

លោកវរសេនីយ៍ឯក អិន កុល បានចាត់កម្លាំងអន្តរាគមន៍ ដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងអូរនៅចំណុចស្ពានលំផាត់ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង


ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរ:៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់ លោកមេបញ្ជាការរងដឹកនាំកម្លាំងអន្តរាគមន៍ចំនួន ៣០នាក់ ទូកម៉ាស៊ីនចំនួន១គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងអូរនៅចំណុចស្ពានលំផាត់ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ដើម្បីវិទៅផ្ទះរបស់គាត់វិញដោយពេលនេះមិនអាចធ្វើដំណើរតាមរថយន្តបានព្រោះទឹកជំនន់លិចស្ពានអស់ ៕

អត្ថបទដែលជាប់ទាក់ទង