Banner KNP Detail Top

យុវជនទំនើងពីរក្រុមប្រើប្រាស់កាំបិត និងដំបងកាប់គ្នាទៅវិញទៅមកបណ្តាលអោយរបួស ត្រូវសមត្ថកិច្ចស្រុកភ្នំព្រឹក បង្ក្រាបឃាត់ខ្លួន

យុវជនទំនើងពីរក្រុមប្រើប្រាស់កាំបិត និងដំបងកាប់គ្នាទៅវិញទៅមកបណ្តាលអោយរបួស ត្រូវសមត្ថកិច្ចស្រុកភ្នំព្រឹក បង្ក្រាបឃាត់ខ្លួន


ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល និងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋានស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតប៉័ងតោនិងដំបង) និងធ្វើឲ្យខូចខាតដោយចេតនា (វាយម៉ូតូ) មួយកើតឡើង ដែលមានគ្នាពីរក្រុមវាយនិងកាប់គ្នាទៅវិញទៅមក។


សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទាំងពីរក្រុម មានគ្នាចំនួន ០៦នាក់៖
១.ឈ្មោះ ហេង បូរិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករ
២.ឈ្មោះ ហេង បូរិទ្ធ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កម្មករ
៣.ឈ្មោះ ជួន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ (រងបួសដាច់រយះក្បាលខាងក្រោយចំនួន ០៦ថ្នេរ និងដាច់រលាត់ស្បែកខ្នង)
៤.ឈ្មោះ មីន ស្រីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ
៥.ឈ្មោះ ជួន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ អ្នកទាំង០៥នាក់ខាងលើ រស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៦.ឈ្មោះស៊ឹម សុខី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៧.ឈ្មោះ វឿន វ៉ានសាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មកកាន់អធិការនគរបាលស្រុកភ្នំព្រឹកដើម្បីសាកសួរ។
ក្រោយសាកសួររួចរាល់ ជនសង្ស័យទាំងពីរក្រុមបានធ្វើសកម្មភាពប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយប្រើប្រាស់កាំបិតប៉័ងតោ និងដំបងកំណាត់ឬស្សី បណ្តាលអោយរងរបួសទាំងសងខាង និងធ្វើឲ្យឈ្មោះ ជួន ចន្ថា ភេទប្រុស អាយុ៣១ ឆ្នាំ រងបួសត្រង់ក្បាលផ្នែកខាងក្រោយបែកឈាម និងឈ្មោះ វឿន វ៉ាន់សាក់ ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ និងខូចខាតម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7554 (បែកកាទែម៉ាស៊ីន តាបឡូ និង បែកក្បាលម៉ូតូ) ហើយត្រូវបានក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសំពៅលូន។ វត្ថុតាងដកហូតបានរួមមាន៖
-កាំបិតប៉័ងតោប្រវែង ៣៤សង់ទីម៉ែត្រ ចំនួន ០១ដើម
-កំណាត់ឬស្សីប្រវែង ១០៥សង់ទីម៉ែត្រ ទំហំ ២៤ សង់ទីម៉ែត្រ ចំនួន ០១ដើម
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AD-7554 (បែកកាទែម៉ាស៊ីនតាបឡូ និងបែកក្បាលម៉ូតូ) ។
ករណីនេះ ជនសង្ស័យទាំង០៦នាក់ ខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង