Banner KNP Detail Top

បុរសម្នាក់ ត្រូវបានគេប្រទះឃើញដួលស្លាប់នៅក្នុងផ្ទះ បង្កអោយមានការភ្ញាក់ផ្អើល

បុរសម្នាក់ ត្រូវបានគេប្រទះឃើញដួលស្លាប់នៅក្នុងផ្ទះ បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២៣ បុរសម្នាក់ត្រូវបានគេប្រទះឃើញដួលស្លា.ប់នៅក្នុងផ្ទះ បង្កអោយមានការភ្ញាក់ផ្អើល សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បុរសរូបនោះឈ្មោះ ហុង ហៅតឹង អាយុ២១ឆ្នាំ មានសតិមិនប្រក្រតី (ជំងឺសរសៃប្រសាទ) ស្នាក់នៅតែម្នាក់ឯង ក្នុងផ្ទះកន្លែងកើតហេតុខាងលើ ។
បុរសរូបនោះមានសតិមិនប្រក្រតី (ជំងឺសរសៃប្រសាទ) ជាច្រើនឆ្នាំមក ហើយតែងតែរករឿងបោះបោករបស់របរក្នុងផ្ទះ ។ ដោយសារតែមិនអាចរស់នៅជាមួយបានទើបក្រុមគ្រួសារក៍បានចាកចេញទៅរស់នៅកន្លែងផ្សេង ទុកអោយបុរសរងគ្រោះនៅតែឯង ។ ទោះបីជាយ៉ាង ជារៀងរាល់ថ្ងៃក្រុមគ្រួសារតែងតែយកបាយទៅអោយ។


ឪពុកក៏បានយកបាយទៅអោយរួចក៏បានចាកចេញទៅបាត់ទៅ ។ ក្រោយមក អ្នកជិតខាងឃើញទ្វារចំហរ និង ឃើញបុរសរូបនោះដេកតែឯងនៅកណ្តាលផ្ទះតែពុំចាប់អារម្មណ៍ឡើយ ។ លុះនៅវេលាម៉ោងប្រមាណ១រសៀលមានការសង្ស័យ ព្រោះមិនឃើញបុរសរងគ្រោះរូបនោះចាក់បាស់ដូចសព្វដងក៏បានទៅមើលនិងស្រែកហៅទើបដឹងថា បុរសរូបនោះស្លា.ប់បាត់ទៅហើយ ក៏បានទាក់ទងទៅក្រុមគ្រួសារ។
បុរសរូបនោះទំនងជាជំងឺរើឡើង ហើយដួលស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋានក៍បានទាក់ទងនគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះទៅត្រួតពិនិត្យ ៕

អត្ថបទដែលជាប់ទាក់ទង