Banner KNP Detail Top

ចាប់រថយន្ត៣គ្រឿង ដឹកសាច់សត្វ និងសត្វរស់ ពីវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត

ចាប់រថយន្ត៣គ្រឿង ដឹកសាច់សត្វ និងសត្វរស់ ពីវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត


ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុម ការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តខេត្តព្រៃវែង។


ឃាត់ចាប់រថយន្តបានចំនួនន្ត៣គ្រឿងមាន ៖
– រថយន្តទី១ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹក ទំនិញចំណុះ២តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចទម្ងន់៣.៦០០ គីឡូ ក្រាម មកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ ឃាត់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។
– រថយន្តទី២ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹក ទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខព្រៃវែង៣A-១០៧១ ដឹកសត្វទារស់ចំនួន២,០០០ក្បាល មកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចូលមកលក់ចែកចាយក្នុងក្រុងព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
– រថយន្តទី៣ ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹក ទំនិញចំណុះ៣.៥តោន ពណ៌ស ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់រស់ និងទន្សាយរស់ចំនួន ១.២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឃាត់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចូលមកលក់ចែកចាយក្នុងខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។


ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំង៣ ករណីនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង