Banner KNP Detail Top

ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យ បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់

ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យ បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់

អន្តរជាតិ ៖ ប៉ូលិសនិយាយថា ជនសង្ស័យប្រដាប់អាវុធម្នាក់ បានបើកការបាញ់ប្រហារក្នុងបន្ទប់ទទួលភ្ញៀវរបស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់អ្នកវាយប្រហារតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណខ្មាន់កាំភ្លើង ជនរងគ្រោះ ឬមូលហេតុនៃការវាយប្រហារឡើយ ដោយគ្រាន់តែនិយាយថា មានជនរងគ្រោះច្រើននាក់។


ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសុក្រ អ្នកនាំពាក្យប៉ូលិសលោក Mark Hall និយាយថា ជនសង្ស័យបានចូលទៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ហើយបាញ់សម្លាប់បុគ្គល មិនបញ្ចេញឈ្មោះម្នាក់។
លោកបានបន្ថែមថា “រថយន្តគួរឲ្យសង្ស័យមួយគ្រឿង បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមបំផ្ទុះគ្រាប់បែករបស់ប៉ូលិសរដ្ឋ ប៉ុន្តែមិនមានការគំរាមកំហែងបន្តដល់សាធារណជនទេ”។
ទន្ទឹមនោះ លោកស្រី Lori Weaver ស្នងការនៃនាយកដ្ឋានសុខភាពនិងសេវាមនុស្សនៃរដ្ឋ New Hampshire បាននិយាយនៅក្នុងសន្និសីទផងដែរថា អ្នកជំងឺនិងបុគ្គលិកទាំងអស់នៅមន្ទីរពេទ្យគឺមានសុវត្ថិភាព ហើយប្រតិបត្តិការនៅមន្ទីរពេទ្យកំពុងបន្តជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង