Banner KNP Detail Top

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាប

បាត់ដំបង ៖ សេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចចំណតរថយន្តផ្សារបឹងឈូក ក្រុងបាត់ដំបង មានទំនាស់ពាក្យសំដី រហូតឈានដល់ការប្រេីប្រាស់នូវអាកប្បកិរិយាហិង្សាដាក់គ្នាទៅវិញទៅមករវាងបុរសមួយក្រុមដែលអះអាងថាពួកគាត់ជាអ្នកសារព័ត៌មាន និងមួយក្រុមទៀតអះអាងថាជាអ្នកបេីករថយន្តតាក់ស៊ី(Taxi)និងអ្នកនាំភ្ញៀវដាក់រថយន្ត (Taxi) កំពុងអង្គុយជុំៗនៅទីនោះ។

បន្ទាប់ពីបញ្ហានេះកេីតឡេីងកត់សម្គាល់ឃេីញមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា នៅចំណុចនោះមានការបេីកល្បែងស៊ីសង ខុសច្បាប់ទេីបជាដេីមហេតុនាំឱ្យកេីតបញ្ហានេះ។


នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវលេីបញ្ហានេះដែលលទ្ធផលបង្ហាញថា
-ចំណុចហាងលក់កាហ្វេមួយកន្លែងយីហោប្រេសុីលនៅផ្សារបឹងឈូក មានដាក់ឆ្នោតឡូតូ យីហោ លាភមហាសម្បត្តិ ដែលមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ។

-ការលេីកឡេីងថា ទីនោះមានបេីក ប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់នោះគឺជារឿងមិនពិត។
ដូចបានជម្រាបជូននេះ សូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង