Banner KNP Detail Top

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨៥ គីឡូក្រាម

កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨៥ គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយការបង្ក្រាប ដុតកម្ទេចចោល លបលូស្បៃមុង ១.២៣០ ម៉ែត្រ

កំពង់ឆ្នាំងៈ នៅថ្ងៃទី ២២ វិច្ឆិកា ២០២៣ នេះ កម្លាំងខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង បានចាក់លែងត្រី ៨៥ គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយការបង្ក្រាប រុះរើ ដុតបំផ្លាញចោល ឧបករណ៍នេសាទ លបលូស្បៃមុង រួមជាមួយស្បៃមុង ១.២៣០ ម៉ែត្រ នៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច ។


សមត្ថកិច្ច ខណ្ឌរដ្ឋបាលជលផល សហការជាមួយនគបាលប៉ុស្ដិ៍ពាមឆ្កោក សហគមន៍នេសាទ ៥ ចុះបង្ក្រាប រុះរើ នៅចំណុចព្រែកតាប៉ាល់ ឃុំកោះថ្កូវ ស្រុកជលគីរី ក្នុងនោះ ក្រុមការងារ បានរុះរើដុតបំផ្លាញចោល វត្ថុតាងលបលូស្បៃមុង និងសាចស្បៃមុង នៅនឹងកន្លែង ។
ទាំង២ក្រុម ដោយសហការជាមួយប៉ុស្ដិ៍រដ្ឋបាល ឃុំកំពង់ត្រឡាច សហការជាមួយសហគមន៍នេសាទ ចំណុចបឹងធំ សរុបទាំងអស់ ២៩ កន្លែង ប្រវែង ១.២៣០ ម៉ែត្រ លបលូ ២៩ គ្រឿង បង្គោល ៥១០ ដើម និងបានចាក់ លែងកូនត្រីចម្រុះ ៨៥ គីឡូក្រាម ចូលក្នុងទន្លេវិញ ៕

អត្ថបទដែលជាប់ទាក់ទង