Banner KNP Detail Top

ចំណាប់ខ្មាំងដែលក្រុមហាម៉ាសដោះលែង មានជនជាតិថៃ ១០នាក់ និងហ្វីលីពីនម្នាក់

ចំណាប់ខ្មាំងដែលក្រុមហាម៉ាសដោះលែង មានជនជាតិថៃ ១០នាក់ និងហ្វីលីពីនម្នាក់

ជនជាតិថៃចំនួន១0នាក់ និងហ្វីលីពីនម្នាក់ដែលបានចាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ពេលនេះត្រូវក្រុមហាម៉ាសប៉ាឡេស្ទីនដោះលែងហើយ ចំពេលមានបទឈប់បាញ់។
ជនជាតិថៃទាំងនោះ បានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល តាមច្រកព្រំដែន Rafah ហើយបន្តដំណើរទៅកាន់កន្លែងត្រួតពិនិត្យនៅមូលដ្ឋានអាកាស Hatzerim។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ កាលពីថ្ងៃសុក្រទី២៣ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះនិងភេទរបស់ចំណាប់ខ្មាំងដែលដោះលែង មិនទាន់ត្រូវបានគេបង្ហាញឡើយ។
ក្រសួងអះអាងថា ពួកគេត្រូវបានជូនដំណឹងដោយស្ថានទូតថៃ ប្រចាំនៅទីក្រុង Tel Aviv ដោយបន្ថែមថា ជនជាតិថៃទាំង១០នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ Shamir Medical Center (Assaf Harofeh) ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានស្ថានភាព។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងបញ្ជាក់ថា ពួកគេនឹងព្យាយាមនាំយកចំណាប់ខ្មាំងដែលដោះលែង ឲ្យត្រលប់ទៅប្រទេសថៃវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការចរចា ហើយសង្ឃឹមថា ចំណាប់ខ្មាំងដែលនៅសល់នឹងត្រូវបាន ដោះលែងដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ៕

 

អត្ថបទដែលជាប់ទាក់ទង