Banner KNP Detail Top

អតីតតារាសម្តែងលោក កាវីន បងប្អូនបមហាជន អាចនឹងស្គាល់លោកហើយ

អតីតតារាសម្តែងលោក កាវីន បងប្អូនបមហាជន អាចនឹងស្គាល់លោកហើយ


ភ្នំពេញ ៖ អតីតតារាសម្តែងលោក កាវីន បងប្អូនបមហាជនអាចនឹងស្គាល់លោកហើយ ដោយកាលពីកន្លងទៅ តារាសម្តែងខ្ពស់ស្រឡះរូបនេះ បានជួបទុក្ខជាប់ប្រាណ បន្ទាប់ពីអ្នកម្តាយរបស់លោកបានចែកឋានទៅបរមសុខ។
ប្រាកដណាស់ មរណភាពរបស់អ្នកមានគុណ គឺជារឿងមួយដែលធ្វើឱ្យអតីតតារាសម្តែងរូបនេះ ជោកជាំដោយទុក្ខក្នុងជីវិ.ត រហូតលោកបានទៅបួសមកដល់បច្ចុប្បន្ននេះ ដោយធ្វើអោយមហាជនជាច្រើនទន្ទឹងផ្លូវលោកជាខ្លាំងថា តើលោកអាចនឹងវិលមកជាគ្រហស្ថ ដើម្បីចូលរួមការសម្តែងជាថ្មីដែរទេ?។ ព្រះគណម្ចាស់ កាវីន ដែលបានបួសជាច្រើនថ្ងៃខែ ចាប់តាំងពីថ្ងៃម្តាយរបស់លោកបានចែកឋាននោះ នាពេលនេះនៅក្នុងគណនីបណ្តាញសង្គមហេ្វសប៊ុករបស់លោក បានបង្ហើបតម្រុយថា អាចមានសញ្ញាដែលលោកនឹងវិលត្រឡប់មកឆាកសម្តែង ឬវិថីសិល្បៈវិញ។
ព្រះគណម្ចាស់ កាវីន បានសរសេរសំណេរមានខ្លឹមសារថា «ញោមៗផលិតករ អ្នកផលិតកម្មវិធីអើយ កុំទាន់អាលភ្លេចមុខអាត្មាអី សូមជួយហៅការងារអាត្មាវិញផង នឹងលាចាកសិក្ខាបទវិលចូលសិល្បៈមករកការងារធ្វើវិញឆាប់ៗនេះហើយ»។ ដោយសំណេរនេះ អាចថា ជាដំណឹងដ៏រីករាយសម្រាប់បងប្អូនមហាជនអ្នកគាំទ្រ ហើយក៏ជាការទន្ទឹងរង់ចាំជាច្រើនថ្ងៃខែផងដែរនោះ។


ព្រះគណម្ចាស់ កាវីន មានសង្ឃដីកាថា «អាត្មាបួសគម្រប់១០០ថ្ងៃញោមស្រី ដោយនឹងសឹកពាក់កណ្តាលខែ១២នេះហើយ»។
តាមរយៈការបួសនេះទៀតសោត ព្រះគណម្ចាស់ កាវីន មានសង្ឃដីកាបន្តថា «នាំគាត់សាងសេចក្តីល្អ ហើយក្រោយបួសពីការចែកឋានរបស់អ្នកម្តាយនេះ ជាកាតព្វកិច្ចរបស់កូន គឺការបួសនេះ ហៅថា ការដឹងគុណដល់គាត់ បើសងគុណ គឺយើងសងមិនអស់ឡើយ»។
ព្រះគណម្ចាស់ កាវីន បានមានសង្ឃដីកាបន្តថា «ពីដំបូងពិបាកធ្វើចិត្តណាស់ ឈឺចាប់ មានវិប្បដិសារីដែលជួយម្តាយមិនបាន ចង់សម្លាប់ខ្លួនទៅតាមម្តាយ ព្រោះខ្លោចផ្សារចិត្តសែនអាណិតដល់ញោមស្រី មិនដឹងថា គាត់ទៅទីកន្លែងណា ពិបាកម៉េចទៅ នៅតែបារម្ភខ្លាំង តែដល់បួសរៀនវិន័យ ស្តាប់ធម៌ ចិត្តក៏រឹងមាំ យល់ច្បាស់ ពីការកើតចាស់ឈឺស្លាប់ ជាទីបញ្ចប់របស់មនុស្សគ្រប់រូប។ មនុស្សម្នាក់តែងតែរបួស និងឃ្លាតពីរបស់ដែលខ្លួនស្រលាញ់គ្រប់ៗគ្នា ដោយពិចារណាយល់ឃើញបែបនេះ ក៏បន្តជីវិ.តរស់ដើម្បីគាត់ រស់ដើម្បីខ្លួនឯង រស់ដើម្បីសាងសេចក្តីល្អ និងកុសលល្អ»។
តាមរយៈការបួសនេះ ព្រះគណម្ចាស់ កាវីន មានសង្ឃដីកាថា «អាត្មាយល់ថា វារឿងមួយដ៏ល្អសម្រាប់កូនៗ និងព្រះធម៌ដែលដឹងគុណូប្បការៈដល់មាតាបិតា និងស្គាល់តម្លៃថា ព្រះពុទ្ធសាសន៍ពិតជាអស្ចារ្យ ព្រោះអប់រំដឹកនាំមនុស្សឱ្យប្រព្រឹត្តល្អ ស្គាល់ធម៌ដ៏បរិសុទ្ធ ជាពិសេសគុណឪពុកម្តាយ»។
ព្រះតេជគណ បានមានសង្ឃដីកាថា «មកដល់ពេលនេះ បួសបាន២ខែ និង១១ថ្ងៃ ដោយគ្រប់១០០ថ្ងៃញោមស្រី អាត្មានឹងសឹក ប្រហែលពាក់កណ្តាលខែ១២ ឆ្នាំ២០២៣ចុងឆ្នាំនេះសឹក ហើយត្រូវវិលចូលសិល្បៈវិញ ដើម្បីបន្តការងាររស់នៅបន្តទៀត»។


ជាចុងក្រោយចង់ផ្តាំទៅកូនៗគ្រប់រូបត្រូវថែរក្សា មើលថែ ឱ្យតម្លៃឪពុកម្តាយ គោរពប្រតិបត្តិមាតាបិតាឱ្យបានល្អ ផ្តល់សេចក្តីសុខឱ្យគាត់ឱ្យបានច្រើន ត្រូវចេះដឹងគុណ និងសងគុណគាត់ ហើយសូមស្នើដល់ញោមៗផលិតករ ផលិតកម្មវិធី បន្ទាប់ពីលាចាកសិក្ខាបទជួយហៅទំនាក់ទំនងការងារសិល្បៈបន្តទៀតផង ដើម្បីបន្តជីវិ.តជាប្រចាំថ្ងៃទៅមុខទៀត ហើយមិនដឹងថា តើពួកគាត់ភ្លេចមុខអាត្មាហើយឬយ៉ាងណាទេ? ព្រោះបារម្ភដែរ ពេលសឹក គឺពឹងលើការងារសិល្បៈនេះឯង ដើម្បីបន្តជីវិ.តរស់នៅតទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង