Banner KNP Detail Top

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្របួចបានជនសង្ស័យ នៅក្រុងដូនកែវ

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្របួចបានជនសង្ស័យ នៅក្រុងដូនកែវ

ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងកានគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។


បានទទួលបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងចំនួន០១កន្លែងនៅចំណុច ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់:
១.ឈ្មោះថោង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លចំនួន០១កញ្ចប់តូច-រថយន្តចំនួន០១គ្រឿងម៉ាកកាមារី ពណ៌ទឹកមាសពាក់ ស្លាកលេខភ្នំពេញ2S-4642-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO និង ឧបករណ៍ប្រើប្រាស់មួយចំនួន រួចបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង