Banner KNP Detail Top

សង្ស័យឆ្លងចរន្តឆេះរថយន្ដ រាលបន្តគ្នាអស់ចំនួន៣គ្រឿង

សង្ស័យឆ្លងចរន្តឆេះរថយន្ដ រាលបន្តគ្នាអស់ចំនួន៣គ្រឿង


ខេត្តក្រចេះ ៖ អគ្គិភ័យបានកើតឡើងបង្កឱ្យឆាបឆេះរថយន្តចំនួន០៣គ្រឿងនិងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀតដែលគេសង្ស័យថាឆ្លងចរន្តខ្សែភ្លើងក្នុងរថយន្ដ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ននៅត្រង់ចំណុចមុខផ្ទះសំណាក់ មេគង្គដូហ្វីនឡាយស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។
តាមរបាយការណ៍នគរបាលក្រុងក្រចេះបានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យឆេះរថយន្ដនោះធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖
១. រថយន្តម៉ាក Sanyong ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-0364 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនសូឡា ខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុង រួមទាំងសម្ភារមួយចំនួន រួមមាន៖ អាគុយ១០០អាំពែរចំនួន០៨គ្រាប់, ផ្ទាំងសូឡាចំនួន០៨ ផ្ទាំង អាំងវុិចទ័រចំនួន០១ គ្រឿង និងសម្ភារដំឡើងរបស់ក្រុមជាងមួយចំនួន។


២. រថយន្តម៉ាក Starex ពណ៌ទឹកប៊ិកចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9280 ខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួន ជាកម្មសិទ្ឋិរបស់ឈ្មោះ ធូ សារិទ្ធ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ នៅភ្នំពេញ។
៣. រថយន្តម៉ាក Hyundai ពណ៌ស មានស្លាកលេខ កំពង់ចាម 3A-3816 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនស៊ីអែសធី ចែកចាយនិងលក់ផលិតផលគ្រប់មុខខូចខាតរថយន្តទាំងស្រុងផ្នែកខាងក្នុងកាប៊ីន រួមទាំងផលិតផលក្នុងរថយន្តមួយចំនួនផងដែរ ។
ករណីខាងលើ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន ០៣គ្រឿង ដោយប្រើប្រាស់ទឹកសរុបចំនួន ០៣ឡាន ដើម្បីសង្គ្រោះនិងពន្លត់បានទាំងស្រុងនៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ៕

អត្ថបទដែលជាប់ទាក់ទង