Banner KNP Detail Top

រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសថា គណនីហ្វេសបុកឈ្មោះ «Phon Sareth» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដែលមានខ្លឹមសារថា

រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសថា គណនីហ្វេសបុកឈ្មោះ «Phon Sareth» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដែលមានខ្លឹមសារថា មានករណីប្រជាពលរដ្ឋមកស្នើសុំសេវា និងមានការទារយកកម្រៃលើសពីការកំណត់នៃច្បាប់


ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសថា កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មានគណនីហ្វេសបុកឈ្មោះ «Phon Sareth» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដែលមានខ្លឹមសារថា «មានករណីប្រជាពលរដ្ឋមកស្នើសុំសេវា និងមានការទារយកកម្រៃលើសពីការកំណត់នៃច្បាប់»។

រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ផុន សារ៉េត ដែលជាមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានជូនកូនមកស្នើសុំសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ នៅរដ្ឋបាលខណ្ឌសែនសុខ ប៉ុន្តែលោក ផុន សារ៉េត មិនបានទៅជួបមន្ត្រីការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ទេ តែគាត់បានជួបលោក ជា សំរិត ដែលជាមន្ត្រីជាប់កិច្ចសន្យា ទទួលផ្ញើយានជំនិះនៅមុខសាលាខណ្ឌ ហើយក៏បានសួរនាំ និងពឹងពាក់លោក ជា សំរិត ឱ្យរត់ការបញ្ជាក់ឯកសារខាងលើជូន ៕

អត្ថបទដែលជាប់ទាក់ទង