Banner KNP Detail Top

សមត្ថកិច្ចនគរបាលបង្រ្កាបកណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់

សមត្ថកិច្ចនគរបាលបង្រ្កាបកណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់


បាត់ដំបង ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតន មណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចាន់ ខុង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
២-ឈ្មោះ អ៊ុ វ៉ាន់សាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១០ថង់ ទម្ងន់ ២២,០០ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់),ថង់សម្រាប់រំលែកប្រកថ្នាំញៀនលក់មួយចំនួន
-ម៉ូតូចំនួន ០២គ្រឿង។


ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះ ចាន់ ខុង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ស មត្ថកិច្ចបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនស ង្ស័យបានចំនួន ០១នាក់ទៀត នៅថ្ងៃដដែលវេលាម៉ោង ១៩ និង០០នាទី នៅចំណុចភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនសង្ស័យ ឈ្មោះ អ៉ិត សុផាត ហៅ តុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២៤,៥០ក្រាម (ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។
សរុប ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់ ទម្ងន់ ៤៦,៥០ ក្រាម (ទាំងសំបក)។
ពេលនេះជនសង័្សយនិង វត្ថុតាង សមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង