Banner KNP Detail Top

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួន


ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០:២០នាទី។
ជនសង្ស័យឈ្មោះ ជួប រ៉ាដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃវែង ខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ដំបងឈើមូល ពណ៌សូកូឡា ប្រវែង៤៥សង់ទីម៉ែត្រ ចំនួន០១។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង