Banner KNP Detail Top

ជនសង្ស័យ២នាក់ ត្រូវបាននគរបាលមូលដ្ឋានស្រុកសំពៅលូនបង្រ្កាបនិងឃាត់ខ្លួនដោយប្រើប្រាស់ថ្នាំញៀន

ជនសង្ស័យ២នាក់ ត្រូវបាននគរបាលមូលដ្ឋានស្រុកសំពៅលូនបង្រ្កាបនិងឃាត់ខ្លួនដោយប្រើប្រាស់ថ្នាំញៀន


ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចមូលដ្ឋានស្រុកសំពៅលូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០២ ភូមិត្រពាំងលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបា ត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាតក្នុង ភូមិសាស្រ្តខាងលើ ។


សមត្ថកិច្ចជំនាញចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់គឺ៖
ទី១-ឈ្មោះ ហេង ចាន់ណា ហៅជ្រូក ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។
ទី២-ឈ្មោះ ទូច គឹមសាន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាងដែលបានដកហូតរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិកពណ៌សថ្លាចំនួន ០៣ថង់ និងច្រកក្នុងទុយោ ចំនួន ៥៦កំណាត់ទុយោ សង្ស័យមានសារធាតុញៀន
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរWY ចំនួន ០៣គ្រាប់ សង្ស័យមានសារធាតុញៀន
-សម្ភារៈសម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទចំនួន ០៣គ្រឿង (ចាស់)
-ប្រាក់រៀលចំនួន៩១០, ០០០ រៀល(កៅសិបមួយមុឺនរៀល)។
នគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង