Banner KNP Detail Top

រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់

រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់ ស្ថិត នៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ


ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១មករា ឆ្នំា២០២៤នេះ ក្នុងពេលចុះបេសកកម្ម បានសង្កេតឃើញមានរោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់ ស្ថិត នៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានមន្ដ្រីជំនាញធ្វើការចុះបង្ក្រាបឡើយ ។

ក្រុមការងារសារព័ព៌មានបានចុះទៅថតផ្ដិតយករូបភាព នៅទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ខាងលើ ជាច្រើនកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ នៅទីនោះ ។

ប្រជាពលរដ្ឋសូមសំណូមពរ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ សូមធ្វើការការបង្ក្រាបឬក៏ទប់ស្កាត់សិប្បកម្មកែច្នៃនោះ អោយបានទាន់ពេលវេលាផង ៕

អត្ថបទដែលជាប់ទាក់ទង