Banner KNP Detail Top

ពិតជាមានអ្នកទោសមួយចំនួនបានស្លាប់ពិតប្រាកដមែន តែការដែលមានអ្នកទោសស្លាប់ គឺមិនមែនហេតុក្នុងពន្ធនាគារឡើយ ពោល គឺអ្នកទោសខ្លះបានទទួលមរណភាព នៅមន្ទីរពេទ្យ ដោយសារតែជំងឺផ្សេងៗ

ពិតជាមានអ្នកទោសមួយចំនួនបានស្លាប់ពិតប្រាកដមែន តែការដែលមានអ្នកទោសស្លាប់ គឺមិនមែនហេតុក្នុងពន្ធនាគារឡើយ ពោល គឺអ្នកទោសខ្លះបានទទួលមរណភាព នៅមន្ទីរពេទ្យ ដោយសារតែជំងឺផ្សេងៗ

ខេត្តព្រះវិហារ ៖ ពន្ធគារខេត្តព្រះវិហារចេញលិខិតបំភ្លឺព័ត៌មាន និងបញ្ជាក់ថា ពិតជាមានអ្នកទោសមួយចំនួនបានស្លា.ប់ពិតប្រាកដមែន តែការដែលមានអ្នកទោសស្លា.ប់នោះ គឺមិនមែនហេតុក្នុងពន្ធនាគារឡើយ ពោល គឺអ្នកទោសខ្លះបានទទួលមរណភាព នៅមន្ទីរពេទ្យដោយសារតែជំងឺផ្សេងៗ ។

ការបញ្ជាក់នេះធ្វើឡើង ក្រោយផ្ទុះព័ត៌មាននៅលើបណ្ដាញសង្គម និងមានការចុះផ្សាយពីប្រភពសារព័ត៌មានមួយចំនួនទៅលើករណីថាមានអ្នកទោសស្លា.ប់ជាបន្តបន្ទាប់ មួយថ្ងៃ៣ ទៅ៤នាក់នោះ ពេលនេះពន្ធនាគារ ខេត្តព្រះវិហារ ចេញលិខិតបំភ្លឺព័ត៌មាន និងបកស្រាយបញ្ជាក់ច្បាស់ៗដើម្បីឲ្យបងប្អូនមហាជនបានដឹងហើយ ។

ជាការពិតណាស់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពន្ធនាគារខេត្តព្រះវិហារ បានចេញលិខិតបំភ្លឺព័ត៌មាន ចំពោះករណីការផ្សាយតាមរយៈ Facebook ឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ក្រោមចំណងជើងថា «អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំង ខេត្តព្រះវិហារ ស្លា.ប់ជាង១០នាក់ ស្លា.ប់ជាបន្តបន្ទាប់ មួយថ្ងៃ៣ ទៅ៤នាក់ ។

យោងតាមលិខិតបំភ្លឺព័ត៌មានរបស់ពន្ធនាគារ ខេត្តព្រះវិហារ បានឲ្យដឹងយ៉ាងដូច្នេះថា «អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមជម្រាបជូនដល់បងប្អូនសាធារណៈជនប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ញាតិជនជាប់ឃុំ និងអ្នកសារព័ត៌មានមេត្តាជ្រាបថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចុះផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) របស់គណនីហ្វេកបុកផេកឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ ដោយបានសរសេរសារបង្ហោះថា «អ្នកជាប់ឃុំ នៅមន្ទីរឃុំឃាំង ខេត្តព្រះវិហារ ស្លា.ប់ជាង១០នាក់ ស្លា.ប់ជាបន្តបន្ទាប់ មួយថ្ងៃ៣នាក់ ទៅ៤នាក់» ។

ពាក់ព័ន្ធការផ្សាយនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមធ្វើការបញ្ជាក់ និងបំភ្លឺជូនបងប្អូនសាធារណៈជន ប្រជាពលរដ្ឋ ក្រុមគ្រួសារសាច់ញាតិរបស់ជនជាប់ឃុំ និងអ្នកសារព័ត៌មានជ្រាបថា ៖ អង្គភាពយើងខ្ញុំពុំមានអ្នកជាប់ឃុំស្លា.ប់មួយថ្ងៃ ៣នាក់ទៅ៤នាក់ ដូចការ ផ្សាយនោះឡើយ ។
អ្នកជាប់ឃុំទាំងអស់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ត្រូវបានយកចិត្តទុកដាក់មើលថែទាំ សុខភាព និងការពិនិត្យព្យាបាលជំងឺជូនពួកគេពីសំណាក់មន្ត្រីពេទ្យពន្ធនាគារ និងមានបន្ទប់ដោយឡែកសម្រាប់ដាក់ជនជាប់ឃុំមានជំងឺរ៉ាំរ៉ៃ ឬចាស់ជរាឧស្សាហ៍ឈឺញឹកញាប់ ដើម្បីងាយស្រួលតាមដានស្ថានភាពជំងឺ និងការពិនិត្យព្យាបាលជំងឺករណីដែលជនជាប់ឃុំឈឺ លើសពីសមត្ថភាពជំនាញ អង្គភាពបានបញ្ជូនជនជាប់ឃុំទាំងនោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ពុំមានទុកចោលជនជាប់ឃុំណាម្នាក់ ដោយមិនបានមើលថែរហូតដល់ស្លា.ប់ក្នុងពន្ធនាគារ ដូចការលើកឡើងនោះទេ ។

ខាងពន្ធនាគារខេត្តព្រះវិហារបានបន្តថា «ចំពោះការផ្តល់ម្ហូបអាហារដល់ ជនជាប់ឃុំ អង្គភាពពន្ធនាគារបានយកចិត្តទុកដាក់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស ដែលមានគុណភាពយកមកចម្អិនធ្វើម្ហូប និងផ្លាស់ប្តូរមុខម្ហូបជារៀងរាល់ថ្ងៃ ការចម្អិនបានឆ្អិនល្អ ធានាបាននូវអនាម័យ បរិមាណគ្រប់គ្រាន់ មានជីវជាតិ រស់ជាតិសមរម្យទទួលយកបាន ផ្តល់ជូនជនជាប់ឃុំទាំងអស់បានហូបឆ្អែត ចំនួនពីរពេលក្នុងមួយថ្ងៃ» ។
យ៉ាងណាមិញ ខាងពន្ធនាគារខេត្តទទួលស្គាល់ថា នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លា.ប់ប្រាកដមែន ប៉ុន្តែការស្លា.ប់នេះ គឺនៅថ្ងៃផ្សេងៗគ្នាពុំមែនស្លា.ប់ក្នុងមួយថ្ងៃ០៣នាក់ ដូចការលើកឡើងទេ ហើយការស្លា.ប់នេះទៀត គឺស្លា.ប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមែនស្លា.ប់នៅក្នុងពន្ធនាគារទេ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យខេត្ត ជនជាប់ឃុំទាំងនោះស្លា.ប់ដោយសារជំងឺរលាកសួត ខ្សោយតម្រងនោម ជំងឺទឹកនោមផ្អែម ជាតិពុលក្នុងថ្លើម និងជំងឺគាំងបេះដូង ក្នុងចំណោមអ្នកស្លា.ប់ទាំង០៤នាក់នេះ គឺមានជនជាប់ឃុំចាស់ជរា និងជនជាប់ឃុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀ.នពីខាងក្រៅ ។

ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមប្រកាសបដិសេធនឹងខ្លឹមសារដែលបានសរសេរបង្ហោះខាងលើនេះដែលនាំឱ្យមានការយល់ច្រឡំ ទាញចំណេញផលប្រយោជន៍ បំផ្លើសការពិត ធ្វើឱ្យប៉ះ ពាល់ដល់ការដឹកនាំអង្គភាព ឬជះឥទ្ធិពលអាក្រក់ដល់បណ្តាញសង្គម និងមានការភ័ន្តច្រឡំជាសាធារណៈ និងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មានដែលបានតែងតែចូលរួមធ្វើការផ្សព្វផ្សាយនូវសកម្មភាពថ្នាក់ដឹកនាំ ឬសមិទ្ធផលនានាក្នុងអង្គភាព ។
ហើយអង្គភាពយើងខ្ញុំរីករាយសហការជាមួយក្រុមគ្រួសារ សាច់ញាតិជនជាប់ឃុំ ប្រសិនបើចង់ដឹងអំពីព័ត៌មានសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ អញ្ជើញអស់លោក លោកស្រីទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គភាពពន្ធនាគារ និងសូមកុំស្តាប់តាមការផ្សាយរបស់ជនខិលខូចមួយចំនួនដែលបំផ្លើសពីការពិត ។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកព័ត៌មានមេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង