Banner KNP Detail Top

អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ចុងឃ្នៀស

អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ចុងឃ្នៀស


ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បង្ក្រាបបទល្មើសជលផលនិងសង្កេតការពីការធ្វើនេសាទដោយឧបករណ៍នេសាទគ្រួសារចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមាសភាពចូលរួមមាន៖ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំការនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀសនិងសហគមន៍នេសាទចុងឃ្នៀស កម្លាំងសរុបចំនួន៣៩នាក់ ស្រ្តី០១នាក់ កាណូតចំនួន០៣គ្រឿង។
ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងបានចំនួន០១ករណី(នេសាទដោយឧបករណ៍ បទល្មើសប្រវែងកំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)-ក្បាលបចំនួន០៨គ្រឿង -របាំងសាច់អួនប្រវែង១.៦០០ម៉ែត្រ-ចម្រឹងចំនួន៤០០ដើម និងព្រលែងត្រីចម្រុះចំនួន២០គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យធនធានធម្មជាតិកើនឡើងអាចដោះស្រាយនូវតម្រូវការហូបចុករបស់ពលរដ្ឋបានគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង