Banner KNP Detail Top

ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចដុតចំការកៅស៊ូ

ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចដុតចំការកៅស៊ូឆេះអស់ជាច្រើនដើម និងប្រើប្រាស់នូវសារធាតុញៀន

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា«លួចដុតចំការកៅស៊ូឆេះអស់ជាច្រើនដើម» និងប្រើប្រាស់នូវសារធាតុញៀ.ន ។

ជនសង្ស័យឈ្មោះ ជួន វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជនសង្ស័យបានធ្វើសកម្មភាពលួចដុតចម្ការកៅស៊ូរបស់ឈ្មោះ ជួ លាងហួរ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់. ក្រុងស្ទឹងត្រែង បណ្តាលឲ្យខូចខាតដើមកៅស៊ូអស់ជាច្រើនដើម ដោយមូលហេតុជនសង្ស័យខឹងម្ចាស់ចម្ការ ដេញឈប់ឱ្យធ្វើការតទៅទៀត ។

បន្ទាប់ពីដុតចំការកៅស៊ូឆេះអស់ជាច្រើនដើមរួច ជនសង្ស័យបានរត់គេចខ្លួនដែរ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្ទឹងត្រែង និងដឹកនាំបញ្ជារលោកឧត្តមសេនីត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយលោកអធិការ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។

ឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតចម្ការកៅស៊ូនោះមែន និងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង