Banner KNP Detail Top

មេគយច្រកព្រំដែនអូយ៉ាដាវខេត្តរតនគិរី ឃុបឃិតឲ្យឈ្មួញនាំបារីគេចពន្ធឆ្លងដែន

មេគយច្រកព្រំដែនអូយ៉ាដាវខេត្តរតនគិរី ឃុបឃិតឲ្យឈ្មួញនាំបារីគេចពន្ធឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម ទាំងយប់ ទាំងថ្ងៃ

//
រតនគិរី ៖ មេគយច្រកព្រំដែនអូយ៉ាដាវខេត្តរតនគិរី ឃុបឃិតឲ្យឈ្មួញនាំបារីគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង ។

មន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅតំបន់ព្រំដែនស្រុករ៉ូយ៉ាដាវខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសកម្មភាពនៃការនាំបារីគេចពន្ធឆ្លងដែន ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហមបានកើតឡើងគួរឲ្យកត់សម្គាល់។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បារីគេចពន្ធឆ្លងដែនទាំងនេះស្ថិតក្រោមការដឹកនាំនិងគ្រប់គ្រងផលប្រយោជន៍ដោយផ្ទាល់ពីលោក អាន អង្គារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូយ៉ាដាវ ដែលសហការជាមួយឈ្មួញប្រទេសកម្ពុជានិងវៀតណាម។

ប្រភពពីមន្ត្រីដែលឈរជើង នៅច្រករបៀងភ្នំក្រហមបានឲ្យដឹងថា លោក អាន អង្គារ៉ា មេគយច្រកទ្វាអន្តរជាតិអូរយ៉ាដាវ បានលួចបើកឱ្យមានប្រភេទគោយន្តកែឆ្នៃជាច្រើនគ្រឿង ដឹកបារីរត់ពន្ធឆ្លងដែនទៅលក់ឱ្យពួកឈ្មួញនៅប្រទេសវៀតណាម ដោយខុសច្បាប់។ ករណីនៃការអនុញ្ញាឲ្យនាំបារីឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម ស្ថិតក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរីនេះ គឺក្រោមសមត្ថកិច្ចចាត់ចែងផលប្រយោជន៍ដោយលោក អាន អង្គារ៉ា ផ្ទាល់តែម្ដង។ ប្រភពដាក់ការសង្ស័យទៀតថា អាចមានការលួចផលិតបារីក្លែងក្លាយនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី ឬក៏នាំចេញពីខេត្តត្បូងឃ្មុំ ឆ្លងដែនទៅប្រទេសវៀតណាម។ ឈ្មួញជនជាតិចិនត្រូវគេអះអាងថា ជាអ្នកដែលលូកដៃ ក្នុងការផលិតបារីក្លែងក្លាយនាំចេញទៅប្រទេសវៀតណាម។

ករណីដឹកជញ្ជូនបារីឆ្លងដែនតាមច្រករបៀងចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហមនេះ ប្រជាពលរដសម្គាល់ឃើញថា មានគោយន្តកែឆ្នៃជាច្រើនគ្រឿងបានលួចដឹកជញ្ជូនបបារីគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ដោយគេពុំមានមន្ត្រីជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់ឡើយ។ សកម្មភាពនៃការដឹកទំនិញគេចពន្ធប្រភេទបារីនេះ បានធ្វើឡើងជាចំហ ទាំងពេលយប់ពេលថ្ងៃ ពីព្រោះថានៅច្រករបៀងភ្នំក្រហមនេះ មិនសូវមានចរាចរណ៍មមាញឹក ហើយធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍អ្វីនោះដែរ ។ ក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ទើបតែចាប់អារម្មណ៍ចំពោះសកម្មភាពនៃការរកស៊ីដឹកបារីគេចពន្ធនៅពេលនេះដែរ។ នៅពេលដែលមានការស្រាវជ្រាវទើបដឹងថា បារីគេចពន្ធទាំងនោះស្ថិតក្រោមការដឹកនាំរបស់លោក អាន អង្គារ៉ា ដោយផ្ទាល់។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ការដឹកជញ្ជូនបារីឆ្លងដែនតាមរយៈគោរយន្តកែឆ្នៃទាំងនេះ ចាប់ពីដើមខែតុលា ឆ្នាំ២០២៣ រហូតដល់ដើមខែមករា ឆ្នាំ២០២៤នេះ ត្រូវបានគេឃើញមានសកម្មភាពដឹកជញ្ជូនទិនិញគេចពន្ធតាមរយៈគោរយន្តកែឆ្នៃទាំងនេះយ៉ាងក្តៅគគុក តែពាក់ព័ន្ធមន្ត្រីជំនាញវិញបែជារក្សាភាពស្ងៀមស្ងាត់ហាក់ដូចជាបានស្គាល់ចិត្តគ្នាអស់ទៅហើយ។ ករណីនេះត្រូវព្រលយថាពួកឈ្មួញធ្វើសកម្មភាព នៃការផលិតបារីនៅទីអាថ៌កំបាំងណាមួយនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីងាយស្រួល នៅក្នុងការនាំជិតពន្ធឆ្លងទៅប្រទេសវៀតណាម។ ការងារដឹកនាំបារីគេចពន្ធនេះ បានកើតមាននៅក្នុងខេត្តកណ្ដាលនិងខេត្តត្បូងឃ្មុំ រួចហើយ។

បើតាមរបៀបរបបនៃការរកស៊ីនាំបារីគេចពន្ធ គឺប្រហាក់ប្រហែលគ្នា ជាមួយពួកឈ្មួញលើកមុនៗនោះដែរ។ នៅខេត្តកណ្ដាលមានទីតាំងផលិតបារី១កន្លែង នៅម្ដុំសិត្បូ ក្រុងតាខ្មៅ ដើម្បីនាំទៅប្រទេសវៀតណាម តាមច្រកស្រុកកោះធំនិងក្អមសំណ។ រីឯនៅខេត្តត្បូងឃ្មុំ ក៏មានកន្លែងផលិតបារីដើម្បីនាំ ទៅប្រទេសវៀតណាមដូចគ្នា នឹងករណីនៅខេត្តកណ្ដាលនោះដែរ។ ដូច្នេះការនាំបារីគេចពន្ធ ឆ្លងដែននៅខេត្តរតនគិរី ក៏មិនខុសពីនៅខេត្តត្បូងឃ្មុំនិងខេត្តកណ្ដាល នោះដែរ ហើយក៏ពិបាកនិយាយដែរថាថ្នាក់ដឹកនាំខេត្តមិនដឹងរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង