ល្បីថា! ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់
ល្បីថា! ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប
ខេត្តត្បូងឃ្មុំ៖ ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង នៅក្នុងទឹកដី ភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី តែលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូន.!។
ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ក្នុង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនវត្តទប់ស្កាត់ និងបង្ក្រាប! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ ទេដឹង.!។
ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនេះ គេបើកលេងយូរហើយ បានធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និងការភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ជាដើម។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋលើកឡើងថា ឯណាទៅ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្រ្តីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ.!។
ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រនេះ ផងទាន.!។ សារព័ត៌មានយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕