បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯង
បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯង ស្ថិតនៅភូមិ គោកឬស្សី ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅ ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ នៅចំណុចលើផ្លូវថ្នល់ ស្ថិតនៅភូមិ គោកឬស្សី ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះ ពុំស្គាល់ឈ្មោះ ភេទប្រុសប្រហែលអាយុ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នពុំស្គាល់។
តាមការបំភ្លឺពីឈ្មោះ វិន ម៉ាច ភេទស្រីអាយុ៤១ឆ្នាំ រស់នៅភូមិ គោកឬស្សី ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអោយដឹងថា៖ នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង១៤និង៣០នាទីរសៀល រូបគាត់កំពុងតែអង្គុយលក់ឥវ៉ាន់ចាប់ហួយ នឹងសាំងនៅតូបមុខផ្ទះក្បែរផ្លូវថ្នល់ ស្រាប់តែមានមនុស្សប្រុសម្នាក់ មានសម្បុរ ស សក់រួញ ក្បាលតំពេកស្លៀកខោរឹត អត់ពាក់អាវ មានអាយុប្រហែល៤០ឆ្នាំជាងកំពស់១.៥០ម៉ែត្រ ដៃកាន់ដែកកេះនឹងដំបងមួយ ដោយមានស្តិមិនគ្រប់ មិនស្គាល់អត្តសញ្ញាណ បានដើរចូលទៅយកសាំងរបស់គាត់ចំនួន១ដប ដែលមានសាំងចំនួន២លីត្រ រួចហើយក៏ដើរកាន់ទៅទិសខាងលិច បានប្រហែល៥០ម៉ែត្រ ជនរងគ្រោះ បានយកសាំងលើកផឹកនិងចាក់ស្រោចលើខ្លួន រួចហើយក៏ខិតដែកកេះដុតខ្លួនឯងតែម្ដង។ ភ្លាមនោះជនរងគ្រោះក្ដៅខ្លាំងពេក ក៏លោតទំលាក់ទឹកប្រឡាយក្បែរផ្លូវនោះ ដើម្បីពន្លត់ភ្លើង ក្រោយមកក៏ដើរតាមផ្លូវបន្តរទៅទិសខាងលិចបាត់ទៅ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា តាមការពិនិត្យជនរងគ្រោះ មានសម្បុរស សក់រួញពណ៌ខ្មៅខ្លីស្លៀកខោរឹត អត់ពាក់អាវ មានកម្ពស់១.៥០ម៉ែត្រ ។ -ជនរងគ្រោះមានស្នាមភ្លើងឆេះដងខ្លួននឹងរលាត់ស្បែកជាច្រើនកន្លែង។ -ផ្នែកក្បាលដងខ្លួន គ្រប់អវ:យវ:ពុំមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ទេ។
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ពីកម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុឃើញថា: ជនរងគ្រោះ ពិតជាបានចាក់សាំងដុតខ្លួនឯងពិតមែនពុំពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ ជនរងគ្រោះ ត្រូវបានកងកម្លាំងនគរបាលស្រុក ប៉ុស្តិ៍កន្រ្ទាំងប្រជាការពារ ដឹកតាមរថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕