Banner KNP Detail Top

បុរស២ក្រុម ដែលម្ខាងៗមានគ្នា២នាក់ស្មើគ្នា បានចូលទៅផឹកស៊ីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង

បុរស២ក្រុម ដែលម្ខាងៗមានគ្នា២នាក់ស្មើគ្នា បានចូលទៅផឹកស៊ីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង ផឹក១យប់ទល់ភ្លឺ ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន មានទំនាស់គ្នាយ៉ាងខ្លាំង និងស្រែកឡូឡា


ភ្នំពេញ ៖ កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងហាងស្រាក្រឡុក ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ (ផ្លូវអូរដឹមកប់ស្រូវ) ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរស២ក្រុមដែលម្ខាងៗមានគ្នា២នាក់ស្មើគ្នា បានចូលទៅផឹកសុីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង ហើយផឹក១យប់ទល់ភ្លឺ ក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង និងស្រែកឡូឡាដណ្ដើមនារីបម្រើការនៅក្នុងហាងស្រាក្រឡុកនោះ ។ បន្ទាប់មកភាគីម្ខាងៗបានទាញកាំបិ.ត និងដំបងវា.យ កា.ប់ចា.ក់គ្នាយ៉ាងសាហា.វ បណ្ដាលឲ្យរងរបួសទាំងសងខាង ដោយអ្នកខ្លះបែ.កក្បាល និងអ្នកខ្លះទៀតរបួសដៃហូរឈាម កក្លាក់។
នគរបាលឃាត់ខ្លួនបានទាំង៤នាក់ រួចបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកនារីៗដែលបម្រើការងារនៅក្នុងហាងស្រាក្រឡុកនេះ ចំនួន៣នាក់ក៏ត្រូវបានកម្លាំងប៉ូលិស ហៅទៅសាកសួរនិងបំភ្លឺពីដំណើររឿងនៃអំពើហិង្សានេះ ។


បុរស២ក្រុមនេះបានចូលទៅផឹកសុីនៅក្នុងហាងស្រាក្រឡុកនេះ តាំងពីវេលាយប់ថ្ងៃទី២៤ ខែមករា ដោយភាគីម្ខាងមានគ្នា២នាក់ជិះរថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង។ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ដូចគ្នាជិះម៉ូតូ១គ្រឿង ហើយពួកនេះបានផឹកសុីរហូតដល់ភ្លឺព្រឹកថ្ងៃទី២៥ ខែមករា ក៏នៅមិនទាន់ឈប់ទៀត។ ព្រោះតែស្រលាញ់ស្រីបម្រើនៅក្នុងហាងស្រាក្រឡុកនោះដូចគ្នា និងបានដណ្ដើមពួកនាងយកមកធ្វើជាស្រីស្នេហ៍រៀងៗខ្លួន ហើយក៏ក្លាយទៅជាទំនាស់យ៉ាងតឹងសរសៃ កដាក់គ្នា។


បុរស២ក្រុមនេះ នៅមិនទាន់ត្រូវបាននគរបាលប្រាប់ឲ្យដឹងឈ្មោះនៅឡើយទេ ក្រោយឃាត់ខ្លួននគរបាលក៏បាននាំខ្លួនក្រុមនេះទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកនារីបម្រើការនៅក្នុងហាងស្រាក្រឡុកខាងលើចំនួន៣នាក់ក៏ត្រូវបាននគរបាលហៅទៅសួរនាំផងដែរ ដើម្បីប្រមូលព័ត៌មានពីដើមហេតុនៃជម្លោះឲ្យកាន់តែច្បាស់ ៕

អត្ថបទដែលជាប់ទាក់ទង