Banner KNP Detail Top

បុរសម្នាក់ ពុំមានអ្នកស្គាល់អត្តសញ្ញាណ ប្រទះឃើញដេកស្លាប់នៅក្រោមឈើមួយកន្លែង

បុរសម្នាក់ ពុំមានអ្នកស្គាល់អត្តសញ្ញាណ ប្រទះឃើញដេកស្លាប់នៅក្រោមឈើមួយកន្លែង


ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលពុំមានអ្នកស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមឈើមួយកន្លែង នៅចំណុចបឹងច្រាច់ ស្ថិតក្នុងភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក តែគេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នេះទេ ។ បុរសនោះមានអាយុប្រហែល៥០ឆ្នាំ តែពុំមានអ្នកស្គាល់អត្តសញ្ញាណ ឬពីប្រភពច្បាស់លាស់ទេ ។ ប្រជាពលរដ្ឋបានប្រទះឃើញបុរសនេះដេកស្លាប់នៅចំណុចខាងលើ ហើយក៏រាយការណ៍ប្រាប់អាជ្ញាធរដែនដីភ្លាមៗតែម្ដង ។


លោក ហេង បារាំង អធិការស្រុកភ្នំព្រឹក ហាក់ស្រពិចស្រពិល នៅពេលសួរនាំពីសាកសពដែលប្រជាពលរដ្ឋបានប្រទះឃើញនេះ ។ បុរសនោះបានដេកស្លាប់ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យបុរសនេះដេកស្លាប់ទេ។
ប៉ុន្តែលោកអធិការ បានបញ្ជាក់ដែរថា មន្ត្រីជំនាញរបស់លោកបានចុះពិនិត្យសាកសព និងកន្លែងកើតហេតុនោះ ៕

អត្ថបទដែលជាប់ទាក់ទង