Banner KNP Detail Top

ម្ចាស់ម៉ូតូកង់បីរងគ្រោះម្នាក់ ត្រូវខាងអាណាព្យាបាលឪពុកម្ដាយរបស់យុវជនម្នាក់ នាំគ្នាវាយ ដោយចោទប្រកាន់ថា រួមគំនិតគ្នា

ម្ចាស់ម៉ូតូកង់បីរងគ្រោះម្នាក់ ត្រូវខាងអាណាព្យាបាលឪពុកម្ដាយរបស់យុវជនម្នាក់ នាំគ្នាវាយ ដោយចោទប្រកាន់ថា រួមគំនិតគ្នា ដឹកកូនរបស់ខ្លួនចេញទៅដើរលេងខាងក្រៅរាល់យប់

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ ខាងមិត្តភ័ក្ដិរបស់យុវជននេះ បានប៊ុកឃីងខលតាមអ៊ែប ហៅជិះ ដោយឱ្យមកយកមិត្តភ័ក្ដិរបស់ខ្លួននៅឯផ្ទះ ។ ខណៈពេលបើកមកដល់ ហើយយុវជនរូបនោះក៏ឡើងជិះ រួចគាត់ក៏បើកម៉ូតូកង់បីចេញទៅវិញ ស្រាប់តែត្រូវខាងអាណាព្យាបាលរបស់ក្មេងហៅឱ្យឈប់ តែខាងកូនគាត់ប្រាប់ថា បើកចេញទៅ មិនបាច់ឈប់ទេ។

ម្ចាស់ម៉ូតូកង់បីរងគ្រោះ បានប្រាប់បន្តថា នៅពេលនោះ ឪពុកម្ដាយរបស់ក្មេងខឹងសម្បា រួចហៅបងប្អូនឱ្យមកជួយឃាត់ស្ទាក់ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាវាយកូនរបស់ខ្លួន បណ្ដាលឱ្យរងរបួសស្នាម និងវាយទៅលើរូបគាត់ជាម្ចាស់ម៉ូតូកង់បីទៀត ព្រមទាំងឃាត់ម៉ូតូកង់បីរបស់គាត់ទុក ដោយមិនឱ្យយកចេញទៅណាឡើយ។

ឃាត់មិត្តភ័ក្ដិរបស់កូន២នាក់ទៀត ចងទុកផងដែរ ដោយចោទប្រកាន់ថា «រួមគំនិតគ្នា តែងតែនាំគ្នាដើរលេងពេលយប់អធ្រាត្រ ដេកខាងក្រៅផ្ទះ»។ បន្ទាប់មក រូបគាត់ជាម្ចាស់ម៉ូតូកង់បីរងគ្រោះ បានរត់ចេញមកខាងក្រៅ រួចទាក់ទងទៅបងប្អូនឱ្យជួយប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យចុះមកជួយគាត់ផង។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍នៅទីតាំងផ្ទះនេះ រួចក៏ហៅភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីចាត់ការទៅនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង