Banner KNP Detail Top

ម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទើបជាក្ដីសុខពិតប្រាកដ

ម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទើបជាក្ដីសុខពិតប្រាកដ


ភ្នំពេញ ៖ ម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទើបជាក្ដីសុខពិតប្រាកដ កូនថ្វាយបង្គំ សូមអភ័យទោសម្ដាយក្មេក និងម្ដាយមីង សូមទោសដែលធ្វេីអោយចាស់ទុំពិបាកចិត្ត ។

គ្រួសារទាំង2បានជួបគ្នាដោះស្រាយបញ្ហា លែងមានការផុសប៉ះពាល់គ្នា លែងមានជម្លោះ រក្សាភាពថ្លៃថ្នូររៀងៗខ្លួន នៅក្នុងសង្គម ទុកមុខមាត់អោយគ្នា និង កិត្តិយសគ្រួសារទាំងសងខាង មកជាការស្រុះស្រួលធ្វេីការងារជុំគ្នា រាប់អានគ្នាដេីម្បីស្នាមញញឹមរបស់ចាស់ទុំ និង ស្រីតូច
នាងខ្ញុំស្រីអូន នឹងអោយមេធាវីរៀបចំធ្វេីលិខិតផ្ទេរសិទ្ធ ប្រគល់ឡាន 570 និង ដីលំហែរ ផ្ទះលំហែរ នៅខេត្តព្រៃវែង ជូនម្ដាយក្មេក លី ហ្គេច ព្រមទាំងចូលរួមថវិកា 25000$ ដេីម្បីធ្វេីចេតិយជូនស្វាមី ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជាមួយគ្នានោះ នាងខ្ញុំស្រីអូន នឹងទទួលភារកិច្ចបន្ដពីស្វាមី ឈាង រ័ត្ន ដែលគាត់ចង់ធ្វេីខ្លាំងបំផុត សម្រាប់អ្នកមានគុណរបស់គាត់ គឺការទិញធានារ៉ាប់រ៉ងសុខភាពមួយជីវិតជូនម្ដាយ និង ម្ដាយមីង និងឪពុកមា ។

នាងខ្ញុំស្រីអូនបុស្បា តំណាងអោយគ្រួសារទាំងសងខាង សូមធ្វេីការ សូមអភ័យទោសទៅកាន់មហាជន ដែលកន្លងមកគ្រួសារខ្ញុំពិតជាបានបង្កជារឿងបំពុលសង្គម គម្រូមិនល្អពិតមែន នាងខ្ញុំស្រីអូនបុស្បាពិតជាសុំទោស រាល់កំហុសខុសឆ្គងកន្លងមក សង្ឃឹមថា បងប្អូនមហាជនលេីកលែងទោសអោយគ្រួសារខ្ញុំទាំងសងខាងផង ។

ដោយក្ដីគោរពពីម្ដាយកូននាងខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង