Banner KNP Detail Top

យុទ្ធនាការរឹតបន្ដឹងច្បាប់! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើស១៥៨គ្រឿង

យុទ្ធនាការរឹតបន្ដឹងច្បាប់! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើស១៥៨គ្រឿង

(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១៥៨គ្រឿង ក្នុងនោះរថយន្ត៣៤គ្រឿង និងម៉ូតូ១២៤គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១៥៨គ្រឿង (រថយន្ត ចំនួន៣៤គ្រឿង, ម៉ូតូ ចំនួន១២៤គ្រឿង)៖


*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន១៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៧នាក់ អ្នកបើកបររថយន្ត ចំនួន១១នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន២៥គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១០នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។
*ទី២៖ បទល្មើសផ្សេងៗ ចំនួន១១៥គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន១០៣គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន២គ្រឿង ឡានគ្មានប័ណ្ណបើកបរ ចំនួន៨គ្រឿង និងអ្នកបើកម៉ូតូប្រើប្រាស់សារធាតុញៀន ចំនួន២គ្រឿង។
*ទី៣៖ សម្រាប់យានយន្តទាំងនេះ ត្រូវផាកពិន័យចំនួន១៣៣គ្រឿង, នៅសល់២៥គ្រឿង, រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ២៥គ្រឿង (រថយន្ត១២គ្រឿង និងម៉ូតូ១៣គ្រឿង)។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕

 

អត្ថបទដែលជាប់ទាក់ទង