Banner KNP Detail Top

រូបភាពជាច្រើនសន្លឹក បានលេចធ្លាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ ប្រដាប់ដោយកាំភ្លើងខ្យល់ បាញ់ប្រហារសត្វស្លាប

រូបភាពជាច្រើនសន្លឹក បានលេចធ្លាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ ប្រដាប់ដោយកាំភ្លើងខ្យល់ បាញ់ប្រហារសត្វស្លាប ចំណុចក្នុងបឹងរការកណ្ដាល ទីរួមខេត្តក្រចេះ

ក្រចេះ៖ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Khmer Nature នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា តើអូនជាប់ទោសបទល្មើសអ្វី?មួយគ្រាប់របស់បងប្រហារស្លាបអូនហើយ ! ហិហិ…… តើសង្សារអូនបានអ្នកណាមើលដែរបន្ត…..បាញ់រួច ខលហៅអ្នកចុះរើស ពិតជាសហការគា្នបានល្អណាស់។


រូបភាពជាច្រើនសន្លឹក បានលេចធ្លាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ ប្រដាប់ដោយកាំភ្លើងខ្យល់ បាញ់ប្រហារសត្វស្លាប ចំណុចក្នុងបឹងរការកណ្ដាល ទីរួមខេត្តក្រចេះ ។


ជាមួយគ្នានេះ ម្ចាស់គណនីដដែលបានបន្ថែមថា គ្រាន់តែចែករំលែកទេ ហើយក៏គ្មានសង្ឈឹមថានឹងមានចំណាត់ការដែរ។ ទីតាំង៖ បឹងរការកណ្តាល ទីរួមខេត្តក្រចេះម៉ោង៖ ប្រហែល ៧:៣០ នាទីព្រឹកសុំលាក់វីដេអូរសិន សូមរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធជួយពិនិត្យករណីនេះផង ៕

អត្ថបទដែលជាប់ទាក់ទង