Banner KNP Detail Top

ចាប់ឪពុកវាយកូនបង្កើត បណ្តាលឲ្យរបួស ថែមទាំងគំរាមសម្លាប់ បងប្អូនជួយទាន់

ចាប់ឪពុកវាយកូនបង្កើត បណ្តាលឲ្យរបួស ថែមទាំងគំរាមសម្លាប់ បងប្អូនជួយទាន់


តាកែវ: កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ នេះ នគរបាលបានចាប់ខ្លួនឪពុកញៀនថ្នាំម្នាក់ ដែលប្រេីអំពេីព្រៃផ្សៃដោយយកទុយោទឹក មែកក្រូច មានបន្លាវាយ និងគំរាមសម្លាប់កូនបង្កេីតអាយុ៩ឆ្នាំ របួសជាទម្ងន់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ។
ករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) បង្កឡើងដោយជនសង្ស័ឈ្មោះគុន វីរៈភេទប្រុសអាយុ៣៦ ឆ្នាំនៅភូមិតាសោមឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រេីទុយយោបូមទឹកនិងរំពាត់មែកក្រូចបានធ្វើសកម្មភាពវាយទៅលើកូនបង្កើតរបស់ខ្លួនភេទប្រុសអាយុ ៩ឆ្នាំបណ្ដាលឲ្យត្រូវខ្នងពីក្រោយរងរបួសជាទម្ងន់និងគំរាមរកសម្លាប់កូនចោលថែមទៀត ។ ប៉ុន្តែ ត្រូវបានបងប្អូនជួយចាប់ចេញទាន់។
មូលហេតុខឹងហៅកូនមិនឆ្លើយ ហើយជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន។


ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះគុណចណ្ណាភេទស្រីអាយុ ៤២ឆ្នាំដែលត្រូវជាអ៊ំបង្កើតរបស់កុមារា រងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊ឹម ជុំសុខហេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ដែលដឹកនាំបញ្ជាដោយលោកវីយ៍ឯកលោកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយបានចុះធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះគុន វិរៈបាននៅចំណុចជើងភ្នំដំរីរមៀលស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ឃុំអូរសារាយនាថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៤ វេលាម៉ោង១៩.០០នាទី។
សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង