Banner KNP Detail Top

ករណីអគ្គីភ័យ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា

ករណីអគ្គីភ័យ នៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់

ស្រុកបាណន់ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ មានករណីអគ្គីភ័យមួយកើតឡើងនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ ៤២ ឆ្នាំរស់នៅកន្លែងកើតហេតុនេះ ។
សម្ភារៈខូចខាត
-ឆេះរថយន្តចំនួន០២គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង
-រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំនួន០២ខ្នង ០៨គុណ៦០ម៉ែត្រ
-រោងឡានចំនួន០១ខ្នង១៥ម៉ែត្រគុណ១២ម៉ែត្រ។


-មាន់ពីរោង១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក ។

មូលហេតុ បណ្ដាលមកពីឆេះប្រពន័្ធហ្គាសកំដៅមាន់
-ករណីនេះ សមត្ថកិច្ចយេីងបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿងទើបគ្រប់គ្រងបាន១០០% ៕

អត្ថបទដែលជាប់ទាក់ទង