Banner KNP Detail Top

បុរសម្នាក់ បើករថយន្តពាក់ស្លាកលេខនគរបាល បុកបង្គោលបំភ្លឺផ្លូវរងការខូចខាត

បុរសម្នាក់ បើករថយន្តពាក់ស្លាកលេខនគរបាល បុកបង្គោលបំភ្លឺផ្លូវរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសុីរ៉ែន ពាក់ស្លាកលេខនគរបាលយ៉ាងលឿនហើយរេចង្កូតទៅបុកបង្គោលភ្លើង និងស្លាកសញ្ញាប្រាប់ឈ្មោះផ្លូវបណ្តាលឱ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ លេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តសុីរ៉ែនមួយគ្រឿងម៉ាកតូយូ៉តា វីហ្គោ ពាក់ស្លាកលេខ នគរបាល 2-1277 បើកបរតាមបណ្តោយផ្លូវលេខ១៨២ក្នុង ទិសដៅពីកើតទៅលិចដោយល្បឿនលឿន។ លុះបើកមកដល់ចំណុចភ្លើងស្តុបទឹកល្អក់ទី៣ ដោយអ្នកបើករថយន្តខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនិងស្លាកសញ្ញាប្រាប់ឈ្មោះផ្លូវបណ្តាលអោយវៀចតែម្តង ។ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ស្ទើរទាំងស្រុង តែសំណាងល្អមិនបង្កអោយនរណាម្នាក់រងរបួសនោះឡើយ ។ ភ្លាមៗ បុរសជាអ្នកបើករថយន្តបង្កហេតុបានចុះពីលើរថយន្ត រួចឡើងជិះកង់បីគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង