Banner KNP Detail Top

ព័ត៌មានបឋម! គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ នៅចំណុចមុខវិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព័ត៌មានបឋម! គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ នៅចំណុចមុខវិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រះសីហនុ- នៅវេលាម៉ោង១៩:០០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកប៉ះនិងម៉ូតូ ក្នុងទិសដៅស្របគ្នា នៅចំណុចមុខវិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្លាំងល្បាតពេលយប់ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះដល់កន្លែងកើតហេតុ និងដឹកយកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនអូរត្រេះ ស្រុកស្ទឹងហាវ ករណីខាងលើនេះ បណ្ដាលឱ្យមានអ្នករងរបួសស្រាល (ប្រុស ស្រី) ចំនួន ០៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង