Banner KNP Detail Top

បងប្អូនអានហើយហាមយំ! បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់តាមអនឡាញម្នាក់ បានធ្វើដំណើរទៅលោ..តទឹកសម្លា…ប់..ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿង និងបណ្ដាំចុងក្រោយមួយច្បាប់ សម្រាប់ប្រពន្ធនិងម្ដាយ

បងប្អូនអានហើយហាមយំ! បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់តាមអនឡាញម្នាក់ បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿង និងបណ្ដាំចុងក្រោយមួយច្បាប់ សម្រាប់ប្រពន្ធនិងម្ដាយ

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់តាមអនឡាញម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្ដាំចុងក្រោយមួយច្បាប់សម្រាប់ប្រពន្ធនិងម្ដាយ។
បុរសដែលគិតខ្លីឈ្មោះម៉ី រតនៈ អាយុ២៤ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៣៩៥ កផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះរូបនោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-១១៩៦ ដឹកកេសដាក់ម្ហូបអាហារ food penda មកឈប់នៅលើស្ពានជ្រោយចង្វារអស់រយៈពេលប្រមាណជាង១ម៉ោង ដោយទឹកមុខស្រងូតស្រាត់ ។

ប្រភពដដែលបានបន្តថា នៅយប់នោះពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ លុះក្រោយមកគេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងនិងលិខិតបណ្ដាំចុងក្រោយ ព្រមអត្តសញ្ណាណប័ណ្ណ ។ បន្ទាប់ពីមានហេតុការណ៍បែបនោះកើតឡើង ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចនគបាលមូលដ្ឋានក៏បានចុះទៅយកម៉ូតូមករក្សាទុក រួចទាក់ទងទៅក្រុមគ្រួសារមកយកទាំងយប់។

ទាក់ទិនករណីនេះ គេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីនោះទេបានជាគិតខ្លីបែបនេះ ហើយនៅក្នុងលិខិតបណ្ដាំដែលបានបន្សល់ទុកក៏មិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យបុរសរូបនោះគិតខ្លីឡើយ។
នៅក្នុងលិខិតបណ្ដាំនោះបានសរសេរថា «បណ្ដាំចុងក្រោយរបស់បងជូនអូន» បើសិនជារកសាកសពបងឃើញ សូមអូនប្រគល់ជូនម៉ាក់ដើម្បីឲ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំអូនជាលើកចុងក្រោយហើយម៉ូតូនេះក៏បងសុំប្រគល់ឱ្យទៅម៉ាក់ដែលបានឬអត់អូន? ហើយនឹងលុយតិចតួចជូនម៉ាក់ផងណាអូន។បងសុំអរគុណអូនហើយណា បងស្រលាញ់អូន។
នៅក្នុងលិខិតបណ្ដាំក៏បានផ្តាំទៅម៉ាក់ “ឱ្យកូនសុំទោសផងណាម៉ាក់ដែលកូនសម្រេចចិត្តបែបនេះ!និងសុំទោសម៉ាក់ដែលកូនមិនអាចមើលថែម៉ាក់ឲ្យម៉ាក់បានរស់ស្រួលដូចម៉ាក់គេ ។ ចែដា មើលថែម៉ាក់ផង។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ឲ្យដឹងថា ឲ្យបងសុំទោសផងប្រពន្ធរបស់ប្ដី,ឲ្យប្ដីសុំទោសដែលមិនអាចមើលថែរក្សាអូនតាមពាក្យដែលបងសន្យាជាមួយអូន អោយបងសុំទោស… ៕

អត្ថបទដែលជាប់ទាក់ទង