Banner KNP Detail Top

ច្រានចោលគណនី Facebook មួយ ដោយយករូបលោក ប្រាជ្ញ ច័ន្ទ ទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត

ច្រានចោលគណនី Facebook មួយ ដោយយករូបលោក ប្រាជ្ញ ច័ន្ទ ទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត

ច្រានចោលគណនី Facebook មួយ ដោយយករូបលោក ប្រាជ្ញ ច័ន្ទ ទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រោនចោលគណនី Facebook មួយដែលយករូបរបស់លោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ក្នុងចេតនាទុច្ចរិតមាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាន គ.ជ.ប បានបញ្ជាក់ថា «កន្លងមក គណនី Facebook អានាមិកឈ្មោះ (លោកចោរស្របច្បាប់) ដោយលួចដាក់រូបថត ឯកឧត្តមប្រធានស្ថាប័ន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាទង្វើអសីលធម៌ និងមិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិតមាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង»។
គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
គ.ជ.ប សូមអំពាវនាវជាឱឡារិកដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លៃ ការបំផ្លើស ការបរិហាកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង