Banner KNP Detail Top

បុរសម្នាក់ ធ្លាក់ពីលើអគារខុនដូរមួយកន្លែង បណ្តាលឲ្យរងរបួសបាក់ជើង មិនទាន់ដឹងមូលហេតុ

បុរសម្នាក់ ធ្លាក់ពីលើអគារខុនដូរមួយកន្លែង បណ្តាលឲ្យរងរបួសបាក់ជើង មិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ ហេតុការណ៍នេះ នៅយប់ ថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣០កែវផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ចណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសម្នាក់ ធ្លាក់ពីលើអគារខុនដូរមួយកន្លែង បណ្តាលឲ្យរងរបួសបាក់ជើង ត្រូវបានឡានពេទ្យខាងមន្ទីរពេទ្យ រុស្ស៊ី បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ ដែលធ្លាក់ពីលើអគារខុនដូរ មិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
ករណីនេះ សមត្ថកិច្ចកំពុងសាកសួរនិងតាមដាននៃសាច់រឿងនេះផងដែរ តើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតប៉ុនប៉ងសម្លាប់ខ្លួន ដោយសារមានវិបត្តិឬ មានគេរុញទម្លាក់មក ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង