Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ដោយទទួលបទបញ្ជា ពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាកកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនិតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ (ប្រុស)៖ ១/ឈ្មោះ ចន សុខរី ហៅ អាចៀន ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ២/ឈ្មោះចន បូរ៉ាហៅ រ៉ា ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ ) រស់នៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
វត្ថុតាំងដកហូតរួមមាន:
– ម្សៅក្រាមពណ៌សថ្លាចំនួន ៩កញ្ចប់(ធំ០២កញ្ចប់) ទម្ងន់:១២,០៧ក្រាម ( ដប់ពីរក្បៀសសូន្យប្រាំពីរ ) ថ្លឹងទាំងសំបកថង់
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– សម្ភារៈជក់ថ្នាំញៀននិងសម្ភារៈវិចខ្ចប់មួយចំនួន ។
ជនសង្ស័យទាំង តេស្ដរកសារធាតុញៀនទាំង ២នាក់ (វិជ្ជមាន) ។
ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង