ឃុំខ្លួនសមាជិកក្រុមប្រឹក្សា ខេត្តព្រៃវែងម្នាក់ ពីបទ ក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែង
ឃុំខ្លួនសមាជិកក្រុមប្រឹក្សា ខេត្តព្រៃវែងម្នាក់ ពីបទ ក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែង
ភ្នំពេញ)៖ បន្ទាប់ពីធ្វើលិខិត ប្ដឹងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ។
ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឱ្យជួយអន្តរាគមន៍ ដោយអះអាងថាៈលោក ប្រាក់ សុវណ្ណ និងភរិយា រំលោភយកដីខ្លួនចំនួន២កន្លែង នៅស្រុកកំចាយមារ ខេត្តព្រៃវែង ស្មើ៨៤ហិកតា នោះមក!។
ស្រាប់តែ នៅកំឡុងខែធ្នូ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
បានសម្រេចចេញដីកា ឃុំខ្លួនលោក ភេ អីម អតីតអភិបាលរងស្រុកកំចាយមា អតីតអភិបាលស្រុកស៊ីធរកណ្ដាល បច្ចុប្បន្នៈ ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ក្លែងឯកសារជាសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
ការឃុំខ្លួនលោក ភេ អីម នេះដែរក្រោយរូបលោក ប្ដឹងលោក ប្រាក់ សុវណ្ណ មិនឈ្នះឬមិនបានលទ្ធផល!។ ហើយត្រូវលោក ប្រាក់ សុវណ្ណ ប្ដឹងបកវិញ ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ក្លែងឯកសារ និងប្រើប្រាស់ឯកសារក្លែង! ។
សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២២ លោក ភេ អីម សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង។
បានធ្វេីលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដោយសុំឱ្យសម្ដេច ជួយអន្តរាគមន៍ករណីទំនាស់ដីធ្លី២កន្លែង ដែលមានទំហំសរុប៨៤ហិកតា នៅចំណុចស្វាយបៀក ភូមិវាលស្មាច ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ដោយពេលនោះលោក ភេ អីម អះអាងថាៈលោកប្រាក់ សុវណ្ណ និងភរិយា រំលោភយក!។
លោក ភេ អីម បានគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថាៈ កាលពីឆ្នាំ១៩៩៨ លោកបានឱ្យឈ្មោះ ១.លោក ប្រាក់ សុវណ្ណ។ ២.លោក សៅ សុវណ្ណ ។
៣.លោក ចាប អេង ។
៤.ប៊ុន ដូង ។
៥.លោក គង់ ម៉ាឡេត ។
៦.លោក ឥន ភឿន រៀបចំដីឱ្យរូបលោកលើទំហំដី ៧៥០ម៉ែត គុណ ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតា នៅចំណុចស្វាបៀក ភូមិវាលស្មាច ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
និងមួយកន្លែងទៀតមានទំហំ ៣០០ម៉ែត្រ គុណ ៨០០ម៉ែត្រ ស្មើនឹង២៤ហិកតា ស្ថិតនៅចំណុចត្រពាំងគូ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប៉ុន្តែក្រោយមក ដីទាំងពីរកន្លែងខាងលើ ត្រូវបានលោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងភរិយាគឺលោកជំទាវ ស ចេង ធ្វើលិខិតកាន់កាប់ដែលមានចុះហត្ថលេខា .ភូមិឃុំ.។
ការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ ស៊ីជម្រៅដល់កម្រិតណានោះទេ? ។
ស្រាប់តែលោក ប្រាក់ សុវណ្ណ ប្ដឹងបកវិញ ហើយតុលាការបានឃុំខ្លួនលោក ភេ អីម តែម្ដងទៅ៕