Banner KNP Detail Top

បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភ្នំពេញ

បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភ្នំពេញ

ភ្នំពេញ÷ នៅថ្ងៃទី២៧.ខែមករា.ឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកវីរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយផ្ទាល់ដោយលោកវរះសេនីយ៍ទោ សុំធន់រតនា ជាអធិការរងទទួលផ្នែកបង្រ្កាប់គ្រឿងញៀននៃអធិការនរគបាលខណ្ឌសែនសុខ បានដឹកកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការ ជាមួយប៉ុស៍្តនគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវ បេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ១,ឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ បន្ទប់ជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ *ដកហូតសម្ភារះ: ១-ក្រាមពណ៍សរថ្លាចំនួន១៤កញ្ចប់ថង់(ថង់ធំ០១ ថង់ធំល្មម០៣ និង ១០កញ្ចប់ថង់តូច)។ ២-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Dream C១២៥ ពណ៍ខ្មៅ សេរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១DG-៥៣០៨។ ៣-ទូរស័ព្ទដៃ០១គ្រឿងម៉ាកNokia អិនចុចពិល។ +លទ្ធផលធ្វើតេស្តទឹកនោមអវិជ្ជមាន(គ្មានសារធាតុញៀន) ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង