Banner KNP Detail Top

រថយន្តតូយ៉ូតា ព្រូសមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង

រថយន្តតូយ៉ូតា ព្រូសមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រថយន្តតូយ៉ូតា ព្រូសមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅពេលកេីតហេតុរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចកេីតហេតុខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅបេីទោះបីបងប្អូនប្រជាពលរដ្ឋនាំគ្នាយកទឹកជះ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់នោះដែរ រហូតទាល់តែក្រុមភ្ងាក់ងារបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមួយគ្រឿងមកបាញ់ទឹកពន្លត់ទេីបរលត់ទៅវិញជាស្ថាពរ ក៏ប៉ុន្តែរថយន្តខាងលេីត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹងទៅហេីយ ។
សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង