Banner KNP Detail Top

បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្ម (ចាក់សម្លាប់មនុស្ស)

បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្ម (ចាក់សម្លាប់មនុស្ស)

ខេត្តកណ្ដាល÷ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកកោះកុង,ស្នងការដ្ឋាននគរបាលខេត្តកកណ្តាលនិងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២២ឆ្នាំ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ពាក់ព័ន្ធករណីឃាតកម្ម (ចាក់សម្លាប់មនុស្ស) បណ្តាលឱ្យជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។
គួររំលឹកដែរថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចភូមិអណ្ដូងទឹក ស្រុក បូទុមសាគរ ខេត្តកោះកុង មានករណី ឃាតកម្ម(ចាក់សម្លាប់មនុស្ស) ដែលបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរង គ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក ។
ជនសង្ស័យនេះ បាននាំមកកាន់នាយកដ្ឋាន ដេីម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង