Banner KNP Detail Top

រថយន្តខ្នាតយក្ស ប្រហែលជាដឹកអង្ករ ឬស្រូវ លើកំណាត់ផ្លូវជាតិលេខ ៥ ឃើញថាផ្ទុកច្រើនបំផុត ស្ទើរធ្លាយទ្រូងរថយន្ត ស្រុតផ្លូវជាតិ ហើយអាចកែច្នៃទ្រុងវែងលើសពីការកំណត់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផងក៏ថាបាន

រថយន្តខ្នាតយក្ស ប្រហែលជាដឹកអង្ករ ឬស្រូវ លើកំណាត់ផ្លូវជាតិលេខ ៥ ឃើញថាផ្ទុកច្រើនបំផុត ស្ទើរធ្លាយទ្រូងរថយន្ត ស្រុតផ្លូវជាតិ ហើយអាចកែច្នៃទ្រុងវែងលើសពីការកំណត់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ផងក៏ថាបាន

ខេត្តបាត់ដំបង : អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះថា ជញ្ជីងតាមផ្លូវបានថ្លឹងរួចហើយឃើញថាឡាននេះដឹកត្រូវតាមស្តង់ដាពិតប្រាកដមែនគ្មានលើសបន្តិចអីទេ។
ដោយគេបង្ហោះជាឃ្លា បញ្ឈឺថា លើផ្លូវជាតិលេខ៥ ឃុំជ្រៃស្រុកថ្មគោល យើងហ្នឹង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
អ្នកខ្លះទៀតបង្ហោះ facebook ថា, ច្បាប់ បទបញ្ជា គោលការណ៍ មានអស់ហេីយ រឿងរឹតបន្តឹងរថយន្តដឹកទំនិញកែច្នៃទ្រុងខុសបច្ចេកទេស បង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ និង បង្ករអោយខូចផ្លូវខូចស្ពាន ។ តែអស់លោកមន្ត្រីពាក់ព័ន្ធ ចេញប្រតិបត្តិការ អនុវត្តន៍របៀបភ្លេីងចំបេីងក៏ស្ងាត់ទៅ ។ ឬ គ្រាន់តែគោះទឹកបង្អេីលត្រី ឬកៀងត្រីអោយចូលស៊ង ?
សូមឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន មេត្តាពិនិត្យមេីលករណីរថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស និង រថយន្តដឹកលេីសទម្ងន់ផង។

ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣ បានប្រាប់សារព័ត៌មានតាមទូរស័ព្ទថា ខ្ញុំបានទទួលព័ត៌មាននេះយូរហើយ ក្នុងនោះក៏បានចាត់ឱ្យក្រុមការងារចុះត្រួតពិនិត្យ ជាក់ស្ដែងនៅកន្លែងកើតហេតុ។ លោកបន្តថា, រថយន្តនេះដឹកជី ចេញពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីចែកចាយនៅក្នុងស្រុក ប៉ុន្តែមិនទាន់បានឆ្លងកាត់ទីតាំងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅឡើយទេ។ រថយន្តនេះក៏មានបញ្ហា ទើបអ្នកដឹកជញ្ជូន រឿងជីនុស្សចេញបណ្ដើរៗ ប៉ុន្តែជាគោលការណ៍ក្រុមការងាររបស់មន្ទីរបានធ្វើកិច្ចការនេះ។ ទីមួយត្រូវអូសរថយន្តនេះ ទៅកាន់អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ទីពីរ ត្រូវត្រួតពិនិត្យថ្លឹងឲ្យបានត្រឹមត្រូវ បើផ្ទុកលើសទម្ងន់ចាប់ពី 20% ត្រូវបង់ពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការអនុគ្រោះ។ ទីបី ខាងជំនាញត្រូវពិនិត្យលើបច្ចេកទេស មានន័យថាបើរថយន្តខាងលើនេះ មានករណីកែច្នៃទ្រុងខុសពីបច្ចេកទេស ត្រូវតែធ្វើការកាត់ទ្រុងនៅកន្លែងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតែម្ដង ។ លោក គង់ វិមាន បានបន្តថា, ក្រុមការងារកំពុងតែធ្វើកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង