Banner KNP Detail Top

ជនរងគ្រោះទី៣ ត្រូវភ្លើងឆេះខ្លោចពេញខ្លួនរងរបួសយ៉ាងធ្ងន់ បានស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី

ជនរងគ្រោះទី៣ ត្រូវភ្លើងឆេះខ្លោចពេញខ្លួនរងរបួសយ៉ាងធ្ងន់ បានស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី

ភ្នំពេញ ៖ ជនរងគ្រោះទី៣ដែលត្រូវភ្លើងឆេះខ្លោ.ចពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី ស្ថិតនៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៣ នេះ ហើយសពត្រូវបានក្រុមគ្រួសារបញ្ជូនមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ។
ជនរងគ្រោះទី៣ និងជាជនរងគ្រោះចុងក្រោយគេដែលបានបាត់បង់ជីវិតនាព្រឹកថ្ងៃនេះ ឈ្មោះសេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។ ដោយឡែកជនរងគ្រោះចំនួន២នាក់ដែលបានស្លា.ប់បាត់បង់ជីវិតកាលពីព្រឹកម្សិលមិញរួមមាន ១-ឈ្មោះកែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២-ឈ្មោះធឹម ផល ភេទស្រី អាយុ២៨ឆ្នាំមុខរបរជាអ្នករត់តុ មានស្រុកកំណើត នៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បានស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះចំនួន៣នាក់ (ប្រុស២នាក់ និងស្រីម្នាក់) នេះ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ខណៈនៅពេលកើតមានគ្រោះអគ្គិភ័យឆេះភោជនីយដ្ឋានយីហោ កន្លែងថ្មី បណ្តាលឱ្យបុរសម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីម្នាក់ទៀតបានស្លា.ប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ រីឯបុរសម្នាក់ជាជនរងគ្រោះទី៣ និងជាជនរងគ្រោះចុងក្រោយគេដែលត្រូវភ្លើងឆេះខ្លោ.ចពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរបានស្លា.ប់នាព្រឹកថ្ងៃនេះ ហើយស.ពត្រូវបានក្រុមគ្រួសារយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ។
មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះភោជនីយដ្ឋាននេះ បើតាមសមត្ថកិច្ចដែលបានចេញរបាយការណ៍ជាផ្លូវការបានបញ្ជាក់ថា គឺបណ្តាលមកពីជាងផ្សារដែកនៅផ្ទះល្វែង ហើយកំទេចភ្លើងបានធ្លាក់ ទើបក្លាយជាអគ្គីភ័យតែម្តង ។
ហេតុការណ៍គ្រោះអគ្គិភ័យឆេះភោជនីយដ្ឋាននេះ គឺក្រុមជាងដែលផ្សារដែកចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដោយសារជាអ្នកបង្ក ព្រោះតែពេលផ្សារដែកមិនមានការប្រុងប្រយ័ត្ន បណ្តាលឱ្យធ្លាក់កម្ទេចផ្កាភ្លើងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យមនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ដែលជាផ្ទះបើកភោជនីយដ្ឋានយីហោ «កន្លែងថ្មី» តាមបណ្តោយ ផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង