Banner KNP Detail Top

បុរសជនជាតិវៀតណាម សង្ស័យមានវិបត្តិស្នេហា លោតពីជាន់ទី៤ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ផ្អើលដល់បុគ្គលិកសន្តិសុខ និងរាយការណ៍មកសមត្ថកិច្ច

បុរសជនជាតិវៀតណាម សង្ស័យមានវិបត្តិស្នេហា លោតពីជាន់ទី៤ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ផ្អើលដល់បុគ្គលិកសន្តិសុខ និងរាយការណ៍មកសមត្ថកិច្ច

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៣ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បុរសនេះ មានឈ្មោះ ត្រិន ទាន់អាន់ (TRAN TUAN ANH) អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាន់លិខិតឆ្លងដែនលេខ C9887002 ។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦:១០នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ បានរាយការណ៍មកសមត្ថកិច្ចថាមានករណីមនុស្សលោតពីលើជាន់ទី៤ បន្ទប់លេខ ៥៦៥២ អគារ៥ តំបន់៣ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ បណ្តាលឲ្យស្លាប់ ។
កម្លាំងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,ស្រាល និងលោកវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុធ្វើដើម្បីការស្រាវជ្រាវសាកសព និងពិនិត្យលើសាកសព។
តាមការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូយើងអាចសន្និដ្ឋានបានថា ពិតជាធ្វើអត្តឃាតដោយលោតពីលើអាគារ៥ តំបន់៣ ក្នុងបរិវេណកាស៊ីណូម៉ុកបាយប្រាកដមែនដោយសារ( វិបត្តិស្នេហា)និងធ្វើ តេស្តទឹកម៉ូត: គឺមានសារធាតុញៀនវិជ្ជមាន(+) ។
សាកសពត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង