Banner KNP Detail Top

យុវជនមួយក្រុម ដែលរហ័សនាម «PT ឫស្សីតាន់» ប្រដាប់ដោយកាំបិត.ប៉័ងតោ បានធ្វើសកម្មភាព កាប់ចិញ្ច្រាំយុវជនប្រុសស្រីមួយក្រុម បង្កឲ្យមានការភ្ញាក់ផ្អើល

យុវជនមួយក្រុម ដែលរហ័សនាម «PT ឫស្សីតាន់» ប្រដាប់ដោយកាំបិត.ប៉័ងតោ បានធ្វើសកម្មភាព កាប់ចិញ្ច្រាំយុវជនប្រុសស្រីមួយក្រុម បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចហាងលក់ស្រាកាឡុក ក្បែររង្វង់មូលនាងមឆ្ចា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
នៅមុនពេលកើតហេតុ គេបានឃើញយុវជនប្រុសស្រីជាង១០នាក់បានមកហាងលក់ស្រាក្រឡុក ក្បែររង្វង់មូលនាងមឆ្ចា ដើម្បីធ្វើពិធីខួបកំណើតជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ខណៈពេលនោះ ស្រាប់តែមានក្មេងស្ទាវប្រុសស្រីមួយក្រុម ជិះម៉ូតូ៣គ្រឿងម៉ាកហុងដាឌ្រីម ប្រដាប់ដោយកាំបិតបុ័ងតោ រួចចុះពីលើម៉ូតូ ហើយក៏រត់ចូលទៅធ្វើសកម្មភាពកា.ប់ភាគីជនរងគ្រោះតែម្តង ធ្វើឱ្យភាគីរងគ្រោះភ័យក៏នាំគ្នារត់គេចខ្លួន និងបង្កអោយបុរសចំនួន២នាក់រងរបួសបែកក្បាលហូរឈាម។
បន្ទាប់ពីធ្វើសកម្មភាពរួច ភាគីក្រុមជនបង្កបាននាំគ្នារត់ឡើងជិះម៉ូតូ ដើម្បីរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងកងអន្តរាគម៍បានធ្វើការជិះម៉ូតូប្រដេញតាម និងឃាត់បានមនុស្សប្រុសស្រីចំនួន៨នាក់ និងម៉ូតូចំនួន៣គ្រឿងផងដែរ។
ក្រុមជនបង្កប្រុសស្រីដែលរហ័សនាម «PT ឫស្សីតាន់» ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បាននាំខ្លួនយកទៅធ្វើការសួរនាំ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង